ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយសារតែបុរសម្នាក់ បើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿន បុករះរនាំងដែកពុះចែកទ្រួងផ្លូវ បណ្តាលអោយបាក់អស់ចំនួន៨ផ្ទាំងរាបស្មើដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលបុកម៉ូតូចំនួន២គ្រឿងទៀត ដែលកំពុងធ្វើដំណើរបណ្តលឲ្យរងរបួសធ្ងន់ ស្រាល៥នាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូ សេ១២៥ ពីរគ្រឿង មួយគ្រឿងម៉ាកសេ១២៥ ជិះគ្នា២នាក់ និងមួយគ្រឿងទៀត ម៉ាកសេ១២៥ ជិះដោយយុវជន៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រួស ពណ៍ស បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនហើយបានរេចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ ចំនួន៨ផ្ទាំង ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលបុកម៉ូតូទាំង២គ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល់ចំនួន៥នាក់ ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានចុះរត់គេខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំណែកជន រងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យភ្លាមៗ តែម្តង ដោយឡែករថយន្តនិងម៉ូតូត្រូវបាន សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជុំនាញវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ សុខា សែនជ័យ