ខេត្តរតនគិរី៖ ប្រព័ន្ធធារាសាស្ត្រមួយកន្លែងកំពុងតែទាក់ទាញភ្ញៀវជាតិនិងអន្តជាតិ ក្រោមការអភិវឌ្ឍន៍របស់គម្រោងកម្ចីឥណទានបរទេស ដែលមានការគ្រប់គ្រងដោយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាពេលថ្មីៗនេះ ប្រព័ន្ធធារាសាស្ត្រមួយកន្លែងដែលស្ថិតនៅភូមិសោមគល់ ឃុំសោមធំស្រុក អូរយ៉ាដាវ ខេត្តរតនគិរី កំពុងទាក់ទាញភ្ញៀវជាតិនិងអន្តជាតិ មកកំសាន្តដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនិងភាពអស្ចារ្យនៃការរៀបចំតាមប្រព័ន្ធធារាសាស្ត្រនៅក្នុងគម្រោង ហើយការរៀបចំតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងនេះ ក៏មានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរីផងដែរ។
ជាក់ស្តែងនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ គេសង្គេតឃើញភ្ញៀវជាតិនិងអន្តជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានមកកំសាន្តមិនចេះដាច់ព្រោះកន្លែងកំសាន្តទីនោះមិនដែលមានតំបន់ទេសចរណ៍ឡើយ។
ចំពោះលោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរក្រសួងធនធានទឹកខេត្តបានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដែលចាប់ផ្តើមរីកស្គុះស្គាយចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៦មានចំនួន៥កន្លែង ប៉ុន្តែការចាប់អារម្មណ៍ទាក់ទាញភ្ញៀវជាតិនិងអន្តជាតិ មានប្រព័ន្ធធារាសាស្ត្រចំនួន២កន្លែង គឺធារាសាស្ត្រនៅចំណុចអូរពួល ស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ មួយកន្លែងទៀតនៅចំណុចអូរភ្លង ស្ថិតនៅភូមិអូរភ្លង ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ចំពោះធានាសាស្ត្រចំនួន៣ទៀតកំពុងតែស្តារផ្លូវចូលដើម្បីងាយស្រួលឲ្យភ្ញៀវជាតិនិងអន្តជាតិធ្វើដំណើរផងដែរ ៕

ដោយ៖ វុទ្ធឦសាន
...