ដេកលង់លក់ងើបឡើងចោរលួចគាស់ផ្ទះយកទូស័ព្ទដៃអស់១៦២គ្រឿង នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដោយសារតែការអនុវត្តន៍ច្បាប់ភូមិឃុំមានសុវត្ថិភាពរបស់សមត្ថកិច្ចមានភាពធូររលុង បានធ្វើឲ្យភូមិឃុំមួយចំនួនអសន្ដិសុខកើតឡើងកាលពីម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ មានករណីចោរឡើងបើកដំបូលផ្ទះលួចទូរស័ព្ទដៃនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះទ្រី ចាន់សែ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបលក់ទូរស័ព្ទ រស់នៅភូមិខាងលើ ត្រូវបានចោរលួចចូលគាស់ផ្ទះនៅពេលដែលម្ចាស់ផ្ទះកំពុងដេកលក់ស្កប់ស្កល់ទាំង៣នាក់ប្ដី ប្រពន្ធនិងកូនតូច នៅក្បែរទូរដាក់ទូរស័ព្ទដោយពុំដឹងថា ចោរចូលគាស់ពីម៉ោងប៉ុន្មាននោះទេ រហូតដល់ម៉ោង៥និង៣០ជិតភ្លឺទើបដឹងហើយក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យជួយអន្ដរគមន៍។

សម្ភារដែលបាត់បង់មានទូរស័ព្ទដៃចម្រុះចំនួន១៦២គ្រឿងគិតជាលុយប្រហែល១០០០០ដុល្លារ តាមការពិនិត្យជាក់ស្ដែងរបស់យើងករណីគាស់ផ្ទះនេះគឺជាក្មេងជំទង់ ដោយផ្អែកតាមការពិនិត្យលើកន្លែងកើតហេតុដែលបានបើកក្បឿងក្បាច់ចូលតាមប្រឡោះដៃតូចនិងព្រមទាំងស្នាមដានជើងតូចផងដែរ។

ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាដើម្បីបន្តកំណត់មុខសញ្ញាចាប់ខ្លួនជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់៕

kt-3 kt-5 kt-1kt-9 kt-6 kt-8 kt-2 kt-7 kt-4

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print