ជឿបារីមួយកញ្ចប់មិនបាន ទាស់សម្តីគ្នារហូតផ្ទុះហិង្សាបែកក្បាលអ្នកលក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបង្កអំពើហិង្សាទៅលើអ្នកលក់បារីម្នាក់បណ្តាលឲ្យរងរបួស ដោយសារតែមូលហេតុ ទិញបារីជឿមិនបាន ។ ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនដើម្បីកសាងសំណុំរឿងផងដែរ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យប្តឹង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង  បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះណន ភាឡែន ភេទប្រុស អាយុអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានទៅទិញបារីនៅតូបលក់ម្ចាស់មាន ឈ្មោះ ជឿត ម៉ារីន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានសុំជឿអ្នកលក់បារី១កញ្ចប់ ថ្ងៃស្អែកទើបឲ្យលុយ តែអ្នកលក់បារីមិនព្រមឲ្យជឿ ព្រោះបុរសនេះ ពេលដែលបានជឿហើយ មិនដែលសងឡើយ ។ ពេលនោះដោយសារអ្នកលក់មិនឲ្យជឿ ជនសង្ស័យមានការខឹងយ៉ាងខ្លាំងទៅលើអ្នកលក់ហើយបានស្រែកសម្លុតជនរងគ្រោះ និងចាប់ទាញជនរងគ្រោះបានប្រតាយប្រតប់គ្នាពេញកន្លែងលក់បារី រហូតដល់ជនរងគ្រោះដួលបោកក្បាលទៅនឹងជញ្ជាំងថ្មរងរបួសធ្ងន់បែកក្បាល ។

ជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងទៅអាវុធហត្ថក្រុងប៉ោយប៉ែតឲ្យចុះមកធ្វើអន្តរាគមន៍ ហើយអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅឃាត់ខ្លួនជនសង្ស័យនៅផ្ទះរួច បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសួរនាំបន្ត ។

ជនសង្ស័យនៅមុខអាវុធហត្ថបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើ អំពើហិង្សាលើអ្នកលក់បារីពិតប្រាដក ដោយបានចម្លើយសារភាពហើយ ជនសង្ស័យត្រូវបានកំលាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសតាមនីតិវិធី ៕

1-45-768x432

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print