ក្រោយពេលដែលភ្នំភ្លើងAso បានចាប់ផ្តើមបញ្ចេញសកម្មភាពព្រួសកង្អែជាថ្មី ដែលបានព្រួសកម្ទេចផេះធុលីឡើងទៅលើអាកាសរហូតដល់ជាង១១គីឡូម៉ែត្រ ធ្វើឲ្យរដ្ឋាភិបាលត្រូវតែប្រកាសអាសន្នឲ្យពលរដ្ឋនៅក្នុងតំបន់មានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ភ្លើងបានបង្ហាញឡើង នៅពេលដែលភ្នំភ្លើងបានឆេះ នៅទីតាំងមួយចំនួននៅភ្នំ Aso កោះ Kyushu និង Kumamoto ។
មានសេចក្តីរាយការណ៍មកថា មានការផ្ទុះឆេះបន្តិចបន្តួច ដោយមានថ្មភ្នំភ្លើង និងប៉ើងភាយផេះ ។ បើតាមការលើកឡើង របស់ទីភ្នាក់ងារ ឧតុនិយមជប៉ុន បានលើកឡើងថា ទីភ្នាក់ងារបានបង្ហាញឲ្យដឹងអំពីកម្រិតភ្នំភ្លើងឆេះនេះ ក្នុងកម្រិត៣ ដោយហាមប្រាមមិនឲ្យពលរដ្ឋមកលេងតំបន់ភ្នំនោះឡើយ ។
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក៏បានបង្វែទិសដៅហើយ ដោយបញ្ជៀសទីតាំងខាងលើខ្លាចមានគ្រោះថ្នាក់កើតឡើង ដោយសារតែផ្សែងផេះនៃភ្នំភ្លើង ៕
ប្រែសម្រួល៖ ម៉ែវ សាធី