ថៃបង្កើនការការពារសន្តិសុខក្រោយការគម្រាមវាយប្រហារគ្រាប់បែក

ចែករំលែក៖

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ប៉ូលិសថៃបានប្រកាសឲ្យដឹងថា បានបង្កើនការការពារសន្តិសុខនៅតាំងទីសាធារណៈរម្មណីយដ្ឋាន ក្នុងទីក្រងបាងកកក្រោយពេលក្រុមសន្តិសុខរកឃើញថា មានក្រុមប្រដាប់អាវុធមួយក្រុមប៉ុនប៉ងវាយប្រហារគ្រាប់បែកបង្កៃនៅក្នុងរថយន្តកណ្តាលទីក្រុងបាងកក់។

ប្រធានក្រុមសន្តិសុខជាងថៃលោក Thawip Netniyyom បានប្រកាសឲ្យដឹងថា ការដែលក្រុមខ្មាន់កំាភ្លើងសំដៅទៅលើទីក្រុងបាងកកនោះ ដោយពួកគេចង់ឲ្យការវាយប្រហារនោះជះឥទ្ធិពលខ្លំាង នៅក្នុងប្រទេសថៃ។

កាលពីពាក់កណ្តាលខែសីហាកន្លងមក មានការវាយប្រហារភេរវកម្ម បំផ្ទុះគ្រាប់បែកនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃសម្លាប់មនុស្ស៤នាក់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងនោះមានទាំងអ្នកទេសចរបរទេសផងដែរ។

មកទល់ពេលនេះប៉ូលិសថៃមិនទាន់បញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងដែលប៉ុនប៉ងវាយប្រហារបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកនាពេលនេះ មានជាប់ពាក់ព័ន្ធគ្នា ជាមួយនិងការវាយប្រហារកាលពីពាក់កណ្តាលខែសីហាដែរឬទេ៕

thai_lan

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print