ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅភូមិទួលក្រឡាញ់ ដែលជាអ្នកប្រើប្រាស់ភ្លើង(ចរន្តអគ្គ្គិសនី)របស់ក្រុមហ៊ុនអ៊ុង សុវណ្ណនី លីមីតធីត ខេត្តកំពង់ឆ្នាំង ប្រមាណជា៣៨នាក់បានលើកគ្នាមកផ្ទះមេភូមិ ទួលក្រឡាញ់ដើម្បីជួបជាមួយមេភូមិ ដើម្បីបានជួប អាជ្ញាធរក្រុង រួមនិងមន្រ្តីបចេ្ចអគ្គិសនី បន្ទាប់ពីកុងទ័អគ្គិសនីរបស់ពួកគាត់បានឡើងខ្ពស់កប់ពពកហួសពីកម្រិនៃការប្រើប្រាស់កន្លងមក។
ការជួបជុំប្រជាពលរដ្ឋនៅផ្ទះមេភូមិនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។
គ្រូបង្រៀនម្នាក់ ដែលរស់នៅក្នុងភូមិនេះ បានលើកឡើងចំនួន២ចំណុច ដែលបញ្ជាក់ថា កាលពីខែកន្លងទៅ គាត់ប្រើប្រាស់អគ្គិសនីចន្លោះពី៣០គីឡូវ៉ាត់ម៉ោងមកត្រឹម៥០គីឡូវ៉ាត់ម៉ោងចំណែកឯកខែនេះ គឺកញ្ញា ស្រាប់តែឡើងដល់១១៩គីឡូវ៉ាត់ម៉ោង ដែលចំនួនេះវាខុសប្រក្រតីនៃការប្រើប្រាស់របស់គាត់ ។ ចំណែកឯចំណុចទី២ គឺការកាត់ផ្តាច់រន្តអគ្គិនីលឿនពេក ដែលយឺតយ៉ាវក្នុងពេលបង់លុយ ព្រោះពេលខ្លះប្រាក់ខែមិនទាន់បើកផងភ្លើងត្រូវកាត់ផ្តាច់បាត់ទៅហើយ សំណូមពរអោយពន្យាពេលនៃការកាត់ផ្តាចរចន្តនេះផងដែរ ។
ប្រជាពលរដ្ឋឈ្មោះអ៊ុក ចំណាន បានលើឡើងថា ផ្ទះរបស់គាត់ ក៏គីឡូវាត់ឡើងដែរ ដែលខែមុនគាត់ ប្រើអស់តែ៩១គីឡូ ចំណែកឯខែនេះគឺឡើងដល់២៨៦គីឡូ ដែលចំនួននេះវាឡើង គុណនឹង៣ដងនៃការប្រើប្រាស់កន្លងមក ។
បន្ទាប់ពីបញ្ហាកុងទ័រ ឡើងខ្ពស់ប្រក្រតី គាត់បានលើកឡើងពីបញ្ហាមន្រ្តីអគ្គិសនីដែលតែងតែប្រើពាក្យមិនសមរម្យជាមួយប្រជាពលរដ្ឋ ។ ស្រដៀងគ្នានេះដែអ៊ុំស្រី ឈ្មោះដានីបានលើកឡើងថា កន្លងមកផ្ទះរបស់គាត់ប្រើអស់ជាង ៣0គីឡូ ស្រាប់តែខែនេះគឺឡើងដល់៥៧0គីឡូ ។
ចំណែកអ៊ុំប្រុស ម្នាក់ទៀតបាននិយាយថា កាលពីភ្លើងប្រើនៅតម្លៃជាង១០០០រៀល គាត់ប្រើអស់តែជាង២០គីឡូប៉ុណ្ណោះ ហើយចាប់ពីភ្លើងធ្លាក់ថ្លៃនៅត្រឹម៨០០រៀល គឺឡើងដល់៣២ទៅ៣៥គីឡូ ប៉ុន្តែអ្វីដែលចម្លែកនោះគឺនៅខែកញ្ញានេះគឺភ្លើងឡើងដល់១៣៥គីឡូ ។
ប្រជាពលរដ្ឋទាំងបានសន្និដ្ឋានថា ការឡើងកុងទ័រភ្លើងនាពេលនេះ អាចមកពីមន្ត្រីអគ្គិសនី ដែលដើរកត់លេចកុងទ័រ កត់ខុសទិន្ន័យ និង មួយចំណែកផ្សេងទៀតអាចមកពីការប្តូរត្រង់ស្វូដែលបង្កើនកម្លាំងភ្លើងអោយបានខ្លាំង បង្រ្គប់ការប្រើប្រាស់ ។ ហើយប្រជាពលរដ្ឋបានសំណូមពរអោយខាងក្រុមហ៊ុនអគ្គិសនីជួយពិនិត្យសាឡើងវិញ និង សូមប្តូរត្រង់ស្វូថ្មីដាក់ត្រង់ស្វូចាស់វិញ ។
ពាក់ព័ន្ធនិងករណីនេះ មន្រ្តីជំនាញអគ្គិសនីបានពន្យល់ពីបច្ចេកទេសថា ការឡើងអគ្គិសនីគឺអាចណ្តាលមកពីឆ្លងចរន្តនៅក្នុងផ្ទះ ហើយសម្រាប់ខែនេះ គឺមន្រ្តីដែលដើរស្រង់ទិន្ន័យតាមកុងទ័រ បានលើកពេលទៅពិនិត្យក្រោយ៣ថ្ងៃ ចំណែកមួយទៀតមកពីការប្តូត្រង់ស្វូ ដើម្បីបង្កើនកម្លាំងភ្លើងខ្លាំង ដើរគ្រប់ធម្មតា តាមស្តង់ដាអគ្គិសនី និង ករណីមួយផ្សេងទៀតគឺអាចមកពីការភ័ណ្ឌច្រឡំរបស់មន្រ្តីអគ្គិសនីដែលស្រង់ទិន្ន័យតាមកុងទ័រ ប៉ុន្តែពុំសូវមាននោះទេ ។
ចំពោះសំណូមពររបស់ប្រជាពលរដ្ឋខាងជំនាញអគ្គិសបានលើកឡើងថា ដើម្បីដោះស្រាបញ្ហានេះ ទីមួយគឺទៅពិនិត្យកុងទ័រទាំងអស់គ្នា ទី២គឺពិនិត្យនៅបណ្តាញក្នុងផ្ទះ ។ ប្រសិនបើរកឃើញកំហុសមកពីខាងក្រុមហ៊ុន ក្រុមហ៊ុននឹងសង តែប្រសិនបើកំហុសមកពីប្រជាពលរដ្ឋអ្នកប្រើប្រាស់នោះប្រជាពលរដ្ឋជាអ្នកចេញសងវិញ ។
អភិបាលក្រុងកំពង់ឆ្នាំងលោកហៃ មនោរម្យបានបញ្ជាក់ថា ប្រសិនបើបញ្ហាប្រជាពលរដ្ឋមិនសុខចិត្ត ឬ មិនទុកចិត្តចំពោះមន្រ្តីអគ្គិសនីររបស់ក្រុមហ៊ុន ប្រជាពលរដ្ឋអាចស្នើសុំទៅអាជ្ញាធរអគ្គិសនីកម្ពុជាបាន ប៉ុន្តែជាដំបូងត្រូវតែនិយាយគ្នារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនជាមុនសិនដើម្បីរកដំណោះស្រាយ ឈ្នះៗទាំងអស់គ្នា ៕
ដោយ៖ ចន្ថា