ចំនួនអ្នកស្លាប់ដោយសារតែការបាក់រលំអគារមួយកាលពីថ្ងៃទី១០ ខែតុលា ស្ថិត នៅខេត្ត Zhenjiang ប្រទេសចិនបានកើនឡើងរហូតដល់ជាង២០នាក់និងមានរបួសជាច្រើននាក់ទៀត។ ហេតុការណ៍ដួលរលំអគារស្នាក់នៅខាងលើបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤ព្រឹក នៅ ស្រុក Wenzhou ។
រដ្ឋបាលស្រុកបានឲ្យដឹងថា ពលរដ្ឋចំនួន២៦នាក់ត្រូវបានទាញចេញពីអគារដែលរលំនោះ ប៉ុន្តែជួយសង្គ្រោះបានតែ៦នាក់ប៉ុណ្ណោះ ។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា អគារដែលដួលរលំនោះបានសាងសង់ឡើងដោយអ្នកភូមិមានចំនួន៥ជាន់ដែល
បានសង់នៅក្នុងឆ្នាំ១៩៧០ ប៉ុន្តែក្រុមអ្នកសង្គ្រោះបានបញ្ជាក់ថា ជាន់ទី២មានបញ្ហា។
ក្រុមជួយសង្គ្រោះជាង៨០០នាក់រួមទាំងប៉ូលិស ឆ្កែហិតក្លិន ខិតខំស្វែងរកអ្នកដែល ជាប់គាំងនៅខាងក្នុងអគារ ។ មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ។
មន្ត្រីរដ្ឋាភិបាលខេត្ត Zhen jiang បានបង្កើតក្រុមស្រាវជ្រាវពិសេសដើម្បីស្វែងរកការពិតពីគ្រោះថ្នាក់សម្លាប់មនុស្សយ៉ាងច្រើនបែបនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី