សម្តេច ហេង សំរិន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា បានអនុញ្ញាតឲ្យ លោក ហ្សុង បូ(H.E. Xiong Bo ) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

ចិន-កម្ពុជា បានកសាងទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត អស់រយៈពេលជាងកន្លះសតវត្សមកហើយ។ ទំនាក់ទំនងដ៏យូរលង់នេះ ត្រូវបានប្រមុខដឹកនាំបច្ចុប្បន្ន បន្តលើកស្ទួយឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គឺ “កិច្ចសហប្រតិបត្តិការ ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ដែលបាន និងកំពុងផ្តល់ផ្លែផ្កាជាក់ស្តែងលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ប្រជាជាតិយើងទាំងសងខាង។

នៅក្នុងអាណត្តិការទូតថ្មីនេះ សង្ឃឹមថា លោកនឹងបន្តជម្រុញលើកកម្ពស់នូវមរតកនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីសម្រេចបាននូវទិសដៅរួមក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរកម្ពុជា-ចិន បានកំណត់រួមគ្នា ដោយបន្តធ្វើកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ននានា របស់កម្ពុជា។ រដ្ឋសភាកម្ពុជា គាំទ្រចំពោះបេសកកម្មការទូតរបស់លោក និងធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឲ្យការងារការទូតរបស់ លោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ ។

សូមអរគុណ ចំពោះសភាតំណាងប្រជាជនចិន ដែលបានរៀបចំទទួលស្វាគមន៍គណៈប្រតិភូយើង យ៉ាងរាក់ទាក់កក់ក្តៅបំផុត ក្នុងកំឡុងខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ និងសូមអរគុណផងដែរ ចំពោះជំនួយសម្ភារបរិក្ខា របស់សភាតំណាងប្រជាជនចិន ដល់រដ្ឋសភាកម្ពុជា ដែលប្រគល់-ទទួល ក្នុងពេលនេះ ៕

hsr-2 hsr-5 hsr-1 hsr-3 hsr-4

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print