នាយឧត្តមសេនីយ៍ គន់ គីម នាំយកអំណោយចែកជូនអតីតយុទ្ធជនខេត្តព្រៃវែង ជាង១ពាន់នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន នាំយកអំណោយមនុស្សធម៌ ទៅចែកជូនអតីយុទ្ធជនចំនួន១,០៩០នាក់ មកពីស្រុក-ក្រុងចំនួន៧ នៃខេត្តព្រៃវែង ។

សកម្មភាពសប្បុរសធម៌នេះ ធ្វើឡើងក្នុងសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយប្រជាពលរដ្ឋដែលជាអតីតយុទ្ធជនទាំងនោះ មានមកស្រុកស្វាយអន្ទរចំនួន១៨២នាក់, ស្រុកកញ្ជ្រៀចចំនួន ១,១៤នាក់, ស្រុកកំចាយមារចំនួន ២៥២នាក់, ក្រុងព្រៃវែងចំនួន ១៧០នាក់, ស្រុកពារាំងចំនួន ១២២នាក់, ស្រុកពោធិ៍រៀងចំនួន ៧២នាក់ និងស្រុកស៊ីធរកណ្តាលចំនួន ១៧៨នាក់។

លោកឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាល សម្ដេចបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបានផ្តួចផ្តើមគំនិតបង្កើតសមាគមនេះ ឡើងក្នុងគោលបំណងលើកស្ទួយជីវភាពអតីតយុទ្ធជន យុទ្ធនារី ឱ្យមានជីវភាពល្អប្រសើឡើង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានណែនាំដល់អាជ្ញាធរឃុំ ស្រុក ខេត្ត និងកងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនទាំងអស់អំពី ជីវភាពរស់នៅ «ព្រោះយុទ្ធជនទាំងអស់នេះហើយ ដែលបានរំដោះទឹកដី និងប្រជាជនឱ្យរួចផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះ»។

ក្រៅពីនេះ នាយឧត្តមសេនីយ៍ គន់ គីម បានដាក់បញ្ជាដល់ពាក់ព័ន្ធអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ថា នៅពេលអតីតយុទ្ធជនទាំងអស់មានជំងឺ ត្រូវមកទទួលគាត់ទៅព្យាបាល ឱ្យបានទាន់ពេលវេលា និងបានស្នើដល់កាកបាទក្រហមខេត្តព្រៃវែង ត្រូវបញ្ចូលអតីតយុទ្ធជនឱ្យបានទទួលអំណោយផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានចុះផ្តល់ជូនថវិកាផ្ទាល់ដៃ ដល់អតីតយុទ្ធជនចំនួន ១,០៩០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ក្នុងនោះក៏មានថវិការបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ២១លានរៀល និងថវិការបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចំនួន ២០លានរៀល ផងដែរ៕នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បន្ទាប់ពីបញ្ចប់ការសាកសួរសុខទុក្ខអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំហើយនោះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជន នៅក្នុងខេត្តព្រៃវែង។

ក្នុងឱកាសចុះសួរសុខទុក្ខអតីតយុទ្ធជនជាង ១០០០នាក់នៅក្នុងខេត្តព្រៃវែងនេះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងសូមទោសនូវ ភាពចន្លោះប្រហោងមួយចំនួនលើជីវភាពរបស់អតីតយុទ្ធជននាពេលកន្លងទៅ ដោយសារការជាប់រវល់ជាមួយការងារមួយចំនួន។ នាយ ឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ចាប់ពីនេះតទៅលោកនឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីសេខក្តីសុខរបស់អតីតយុទ្ធជនកម្ពុជា។

ក្រៅពីការធានាប្រឹងប្រែងជួយឲ្យអតីតយុទ្ធជនរស់នៅបានល្អប្រសើរហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់មេប៉ុស្តិ៍ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ត្រូវមើលថែទាំអតីតយុទ្ធជន ទាំងសុខភាព ជីវភាពរស់នៅ ជាពិសេសពេលអតីតយុទ្ធជន មានធុរៈ ត្រូវចេះជួយគ្នា ពេលមានពិធីផ្សេងៗ ឬបុណ្យជាតិត្រូវអញ្ជើញពួកគាត់ឲ្យចូលរួម ដើម្បីជាការលើកទឹកចិត្ត។

បន្ទាប់ពីសំណេះសំណាលនាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តល់ថវិការបស់សមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានជូនដល់អតីតយុទ្ធជនទាំងជាង ១០០០នាក់ ក្នុងម្នាក់ៗប្រមាណ ៥ម៉ឺនរៀល ៕

...

se-1-3-768x511 se-2-2-768x576 se-3-1-768x576 se-12-768x576

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print