ក្រុមជម្រើសជាតិអាហ្សង់ទីនបានជួបបរាជ័យក្នុងទឹកដីរបស់ខ្លួនគ្រាដែលជួបប្រកួតជាមួយក្រុមប៉ារ៉ាហ្គាយដោយលទ្ធផល ១-០ ក្នុងកម្មវិធីជម្រុះ World Cup ក្នុង តំបន់អាមេរិកខាងត្បូង។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Lionel Messiពុំមានវត្តមានក្នុងការប្រកួតនោះទេដោយសារតែរបួស។ ក្រុមភ្ញៀវប៉ារ៉ាហ្គាយអាចរកបានមួយគ្រាប់នៅក្នុងតង់ទីមួយនាទីទី១៨ ដោយកីឡាករ Derlis Gonzalez ។
ក្នុងតង់ទី២ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Manchester City មានឱកាស ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទី៤៧តែស៊ុតមិនចូលធ្វើឲ្យម្ចាស់ផ្ទះចាញ់យ៉ាងអាម៉ាស។ បរាជ័យនេះធ្វើឲ្យអាហ្សង់ទីនបាត់បង់៧ពិន្ទុក្នុងចំណោម៣ប្រកួតដោយគ្នា វត្តមានរបស់កីឡាករ Messi។ ពួកគេកំពុងតែឈរចំណាត់ថ្នាក់លេខ៥ក្នុងពូលនៃ ក្រុមក្នុងតំបន់អាមេរិកខាងត្បូង។
នៅថ្ងៃជាមួយគ្នានោះក្រុមជម្រើសជាតិប្រេស៊ីលបានឡើងមកកំពូលតារាងវិញក្រោយយកឈ្នះលើក្រុមវេណេហ្ស៊ុយ អេឡាដោយលទ្ធផល2-0ចំណែកអ៊ុយរ៉ាហ្គាយធ្លាក់មកលេខ២ក្រោយប្រកួតស្មើ នឹងកូឡ៊ុំប៊ី ២-២ ។
នៅក្នុងតំបន់អឺរ៉ុបឯណោះវិញក្រុម ជម្រើសជាតិអង់គ្លេសទទួលបានមួយពិន្ទុពេលប្រកួតស្មើនឹងក្រុមស្លូវ៉ានីក្នុងលទ្ធផល ០-០ ខណៈអាល្លឺម៉ង់យកឈ្នះអៀរឡង់ខាងជើងក្នុងទឹកដីរបស់ខ្លួនដោយ លទ្ធផល២-០៕
ដោយ៖ ដេវីត