មានមន្ត្រីជាន់ខ្ពស់និងប្រធានក្រុមហ៊ុនធំៗនៅក្នុងប្រទេសហ្វុីលីពីននឹងរួមដំណើរជាមួយប្រធានាធិបតី Rodrigo Duterte ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឲ្យបានល្អប្រសើរជាមួយចិន ខណៈដែលទំនាក់ ទំនងជាមួយអាមេរិកកាន់តែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយទីក្រុងម៉ានីលសម្រេចបញ្ចប់សកម្មភាពយាមល្បាតរួម។
មកទលពេលនេះមិនទាន់មានព័ត៌មានច្បាស់ការណ៍ពីគណៈប្រតិភូអមដំណើរ ប្រធានាធិបតីហ្វុីលីពីនទៅកាន់ប្រទេស ចិននៅឡើយទេ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី ២១ខែតុលា។ ក្រុមអ្នកជំនួញហ្វុីលីពីនមាន ការពេញចិត្តនៅក្នុងការចរចាជាមួយមេដឹក នាំក្រុមហ៊ុនចិន ក្នុងនោះមានការសាងសង់ ផ្លូវដែក ការកសាងផ្សេងៗ វិស័យទេសចរណ៍ កសិកម្ម អគ្គិសនីនិងផលិតផលផ្សេងៗជា ដើម។
សារព័ត៌មានរ៉យទ័របានផ្សាយថា ដំណើរ ទស្សនកិច្ចនោះគឺជាសញ្ញានៃការផ្លាស់ប្តូរ ទំនាក់ទំនងទ្វេភាគីដែលតែងតែគ្រប់ដណ្តប់ ដោយវិវាទដែនសមុទ្រចិនភាគខាងត្បូង។ សកម្មភាពបែបនេះអាចធ្វើឲ្យសម្ពន្ធមិត្តរបស់ ហ្វុីលីពីនក្នុងតំបន់បាត់បង់ទឹកចិត្តក្នុងនោះមានអាមេរិកជាដើម។ ការប្រឈមមុខតាន តឹងដាក់គ្នាជាមួយចិននាពេលកន្លងមកបាន ធ្វើឲ្យហ្វុីលីពីនត្រូវខាតបង់ជាច្រើនក្នុងនោះ អង្ករក្រអូបហ្វុីលីពីនមិនអាចនាំចូលប្រទេស ចិនបានដូចកាលពីមុន។
ដំណើរទស្សនកិច្ចនោះនឹងធ្វើឲ្យសេដ្ឋកិច្ចហ្វុីលីពីនល្អប្រសើរឡើងវិញ ក្នុងនោះមានដំណាំកសិកម្មអាចនាំចូលប្រទេសចិន វិញបានជាធម្មតា។ ប៉ុន្តែអ្នកនយោបាយ ហ្វុីលីពីនមួយចំនួនបានបង្ហាញការមិនពេញ ចិត្តចំពោះសកម្មភាពរបស់រដ្ឋាភិបាល ឌុយ ទែរតេ ដែលបានយកចិត្តទៅលើសត្រូវដែល រំលោភបំពានគ្រប់គ្រងដែនសមុទ្ររបស់ហ្វុីលីពីននោះទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី