ចិនបានអំពាវនាវឲ្យបង្កើតប្រព័ន្ធសន្តិសុខថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដោយពឹងផ្អែកទៅលើស្មារតីសហប្រតិបត្តិការមិន ប្រឈមមុខ និងគ្មានសង្គ្រាមត្រជាក់ ។
នៅក្នុងវេទិកាសន្តិសុខកាលពីថ្ងៃទី១១ ខែតុលា ក្នុងទីក្រុងប៉េកាំង រដ្ឋលេខាធិការក្រសួងការបរទេសចិនបានបញ្ជាក់ថា អាស៊ី ប៉ាស៊ីហ្វិកចាំបាច់ត្រូវតែបង្កើតប្រព័ន្ធសន្តិសុខថ្មីបញ្ចៀសការប្រឈមមុខដាក់គ្នាដែល អាចជំរុញឲ្យមានសង្គ្រាមត្រជាក់កើតឡើង បាននៅក្នុងវេទិកាសន្តិសុខដែលធ្វើឡើងនៅទីក្រុងប៉េកាំងមានអ្នកចូលរួមជាង៤០០ នាក់មកពី៥៩ប្រទេសផ្សេងគ្នា។ ទស្សនៈសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានប្រធានាធិបតី ស៊ី ជីងពីន លើកឡើង តាំងពីឆ្នាំ២០១៤មកម៉្លេះ។
អ្នកឯកទេសវិភាគយោធានៅទីក្រុងប៉េកាំងលោក Wang Xiangsui បានបញ្ជាក់ថា ដល់ពេលដែលប្រទេសនៅក្នុងតំបន់អាស៊ីត្រូវការតម្រង់សន្តិសុខថ្មីដើម្បីដោះស្រាយបញ្ហាដោយគ្មានការលូកដៃពីខាងក្រៅ។
សកម្មភាពរបស់ចិនត្រូវបានអ្នកឯកទេស វិភាគលោកខាងលិចលើកឡើងថា គឺដើម្បីបណ្តេញអាមេរិកចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅពេលណាដែលប្រទេសក្នុងតំបន់ មិនត្រូវការអាមេរិកហើយនោះអាមេរិកក៏គ្មានទីកន្លែងដើម្បីឈរជើងដែរ។
នៅពេលដែលចិនទប់ស្កាត់អាមេរិកបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះអាមេរិកនឹងត្រូវបាតបង់ឥទ្ធិពលនៅក្នុងតំបន់ ហើយសូម្បី តែមហាអំណាចទី១ពិភពលោកក៏ប្រឈមនឹងការបាត់បង់ផងដែរ។
នៅពេលដែលចិនបណ្តេញអាមេរិកចេញ ហើយនោះនៅក្នុងអាស៊ីប៉ាស៊ីហ្វិកមានតែចិនប៉ុណ្ណោះដែលមានសិទ្ធិសម្រេចគ្រប់យ៉ាងលើបញ្ហាសន្តិសុខ៕
ប្រែសម្រួល៖ ម៉ែវ សាធី