ឃាត់មនុស្ស១៣នាក់ ករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី១៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខធ្វើការបង្ក្រាបករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង១៦និង១០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា តំបន់ភូមិបុរីកម្មករ(ត្រពាំងឈូក)នេះជាតំបន់ស្មុកស្មាញពោពេញដោយអ្នកប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបានបុរស១៣នាក់់ក្នុងនោះមានស្ត្រីម្នាក់ និងអ្នកជួញដូរម្នាក់ ព្រមទាំងរកឃើញថ្នាំញៀនប្រភេទក្រាមសថ្លា១កញ្ចប់ធំជ ញ្ចីង១ សម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ។

លោក អធិការខណ្ឌ សែនសុខបានបន្តទៀតថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាឲ្យចុះសហការណ៍ និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន១៣នាក់ ក្នុងនោះស្ត្រីពោះធំជាអ្នកជួញដូរ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការចុះជាប់ៗគ្នាទាំងយប់ទាំងថ្ងៃ និងបានប្រមូលក្រុមក្មេងដែលតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនជាច្រើនអ្នកក្នុងនោះមានខ្លះបញ្ជូនទៅមណ្ឌលនិងខ្លះទៀតបញ្ជូនទៅតុលាការ។

បច្ចុប្បន្នក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀនរួមទាំងវត្ថុតាងកំពុងធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

img-20161012-wa0302 img-20161012-wa0303

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print