ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋប្រទះឃើញជនជាតិបរទេសម្នាក់ដេកស្លាប់ក្បែរកង់តាមផ្លូវ ដែលសង្ស័យថាគាំងបេះដូង កាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅបណ្តោយផ្លូវ ឆ្នេរអូរត្រះ១ ស្ថិតក្នុង ក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះឈ្មោះ JOHN WILLIAM CLEEREMAN ភេទប្រុស កើតថ្ងៃទី 15-10-1968 សញ្ជាតិ អាមេរិក មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 433002607 ( លិខិតឆ្លងដែនថតចំលង ) ( គ្មានទិដ្ឋាការ ) សុពលភាព ថ្ងៃទី03-03-2018 ( លិខិតឆ្លងដែនច្បាប់ដើមកំពុងស្រា
តាមការពិនិត្យរបស់លោកគ្រូពេទ្យ និងសមត្ថកិច្ចជំនាញកោសល្យវិច័យបានឲ្យដឹងថា៖ ជនរងគ្រោះកំពុងជិះកង់ ខណៈជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែដួលរួចក៏បណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង ប៉ុន្តែតាមប្រជាពលរដ្ឋនៅទីនោះបានបង្ហើបថា វាជាករណីឃាតកម្ម ។ ទោះជាយ៉ាងណាគេមិនទានអាចសន្និដ្ឋានថា វាករណីណាមួយពិតប្រាកដបានទេ។
បច្ចុប្បន្ន សាកសពត្រូវបានដឹកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរងចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត ៕
ដោយ៖ ឆ្លាម សមុទ្រ