បញ្ជូនជនជាតិអង់គ្លេសទៅសាលាដំបូងរាជធានី ក្រោយបើករថយន្តបុកម៉ូតូស្លាប់របួស២នាក់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញបានឲ្យដឹងថា បុរសជនជាតិអង់គ្លេសដែលបើករថយន្តម៉ាករ៉ង់រ៉ូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AC-1417 បុកជនរងគ្រោះដែលជិះម៉ូតូបណ្តាល ឲ្យស្លាប់ម្នាក់និងរបួសម្នាក់។

មន្ត្រីខាងលើបានបញ្ជាក់ឲ្យដឹងថា ជន បង្កជាជនជាតិអង់គ្លេសត្រូវបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិនិច្ឆ័យ ទោសតាមផ្លូវច្បាប់កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ។

គួរបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០ នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ៥៩២ កែងនឹងផ្លូវ លេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរង គ្រោះទាំង២នាក់បានជិះម៉ូតូលើបណ្តោយ ផ្លូវលេខ៣១៧ ក្នុងទិសដៅពីលិចទៅកើត ដែលបើកបរដោយឈ្មោះយន់ តុលា ភេទ ប្រុស អាយុ២៤ឆ្នាំ ជានិស្សិត មានទីលំនៅ ឃុំជើងកូន ស្រុកសំរោង ខេត្តតាកែវ រង របួសធ្ងន់ រីឯអ្នកស្លាប់មានឈ្មោះហេង រ៉ាវុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ដោយឡែករថយន្តដែលបង្កគ្រោះថ្នាក់ធ្វើ ដំណើរលើបណ្តោយផ្លូវលេខ៥៩២ក្នុងទិសដៅពីត្បូងឆ្ពោះមកជើងក៏បុកជាមួយ នឹងម៉ូតូជនរងគ្រោះតែម្តង ។

បុរសជនជាតិអង់គេ្លសមានឈ្មោះ WALLACE ANDREW ភេទប្រុស អាយុ ៤៣ឆ្នាំ មានមុខរបរជាមេការភោជនីយ ដ្ឋានតាតៃ ស្នាក់នៅក្នុងឃុំតាតៃ ស្រុក តាតៃ ខេត្តកោះកុង កាន់លិខិតឆ្លងដែន លេខ៥០៨២៧៦១៨៦ ចុះថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ និងមានសុពលភាពដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

ras-3 ras-2 ras-1

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print