កម្មករ១២នាក់រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តCRVបុកសាំយ៉ុង នៅស្រុងព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលឲ្យកម្មករកម្មការិនី រងរបួសធ្ងន់១២នាក់ បង្កឡើងដោយសារ រថយន្តCRV មួយគ្រឿងបើកបរដោយជន ជាតិម៉ាឡេស៊ីបើកបុករថយន្តសាំយ៉ុងដឹង កម្មកររោងចក្រក្នុងទិសដៅបញ្រ្ចាសគ្នា កាលពីវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៣-១៩៤ ស្ថិតក្នុង ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថដែលចុះទៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះបើយោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ម៉ាកCVR ពណ៌ ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2B-6692 បើកបរដោយឈ្មោះ Low kok Beng ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ាឡេស៊ី មានទីលំនៅ ៗក្រុងភ្នំពេញ។ មុនពេលកើត ហេតុរថយន្តនេះបើកក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។ លុះមកដល់ចំណុច កើតហេតុរថយន្តCRVនេះបានរេចង្កូតចូលផ្លូវម្ខាងទៅបុករថយន្តដឹកកម្មកររោងចក្រ ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រះសីហនុ2A-5863 បណ្តាលឲ្យរថយន្តសាំយ៉ុងក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូល ក្នុងព្រៃក្បែរផ្លូវជាតិ។

បច្ចប្បន្នអ្នករងរបួសកំពុងសម្រាកព្យា បាលនៅគ្លីនិកឯកជនវាលរេញ ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្តCRV ត្រូវបានឃាត់ខ្លួន ៕

fb_img_1476323457006 fb_img_1476323451961 img-20161013-wa0040

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print