វង់ល្បែងស៊ីសងជ្រកក្រោមស្លាកហាងកាហ្វេសមត្ថកិច្ចនិងអាជ្ញាធរមើលរំលងនៅក្នុងឃុំពន្លៃស្រុកបរិបូណ៌

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋបាន លើកឡើងថា បច្ចុប្បន្ននេះគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពក្នុងភូមិសាស្រ្តភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ត្រូវបាន បំផ្លាញអស់ ដោយសារតែល្បែងស៊ីសងមួយកន្លែងជ្រកក្រោមស្លាកហាងកាហ្វេកំពុង តែមានក្រុមអ្នកញៀននឹងល្បែងនាំគ្នា ចូលលេង ដោយមិនខ្លាចញញើតនឹង សមត្ថកិច្ចបន្តិចណាសោះឡើយ ។

វង់ល្បែងមួយនេះមានម្ចាស់ឈ្មោះ សោម រតនា ត្រូវបានគេដឹងថា បើកលេង ជាយូរឆ្នាំហើយ ពិសេសថ្ងៃសៅរ៍និងថ្ងៃ អាទិត្យ ។ ពេលព្រឹកនិងពេលល្ងាចវង់ ល្បែង ដែលជ្រកក្រោមស្លាកលក់កាហ្វេ នេះ មានបើកលេងភ្នាល់ប្រដាល់ថៃចាញ់ ឈ្នះរាប់លានរៀល និងនៅពេលយប់មាន បើកលេងបៀ និង អាប៉ោងហើយមានអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូន ស្រែកឡូឡា ហ៊ោកញ្ជ្រៀវបង្កការរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដេកពួន អត់បាន ។

ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា ទោះបីជាមានការបើកលេងល្បែងភ្នាល់ យ៉ាងចំហដូចនេះក្តីគេមិនដែលឃើញមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅបង្រ្កាប ឬ មានវិធានការឲ្យមានប្រសិទ្ធភាពឡើយ ។

ប្រជាពលរដ្ឋបានរិះគន់ទៅលើមន្រ្តី អាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធមិន បានបង្រ្កាបទីតាំងបើកល្បែងដុះស្លែដែលជ្រកក្រោមស្លាកលក់កាហ្វេ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិ កែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ មេត្តាជួយចាត់វិធានការបង្រ្កាបទីតាំងវង់ល្បែង

ស៊ីសងមួយនេះឲ្យមានប្រសិទ្ធភាពផង ពីព្រោះល្បែងស៊ីសងបង្កឲ្យមានអំពើហិង្សា នៅក្នុងគ្រួសារបង្កើតឲ្យមានចោរកម្មផ្សេងៗ បង្កផលលំបាកដល់សង្គម ។

ពាក់ព័ន្ធនឹងករណីនេះអធិការនគរបាលស្រុកបរិបូណ៌ លោកជាង សុវណ្ណារិទ្ធិ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា លោកអត់ បានដឹងនោះទេថា មានល្បែងស៊ីសងនៅក្នុងហាងកាហ្វេមួយនេះ ។ លោកបាន បញ្ជាក់ថា ក្នុងផែនការអនុវត្តរបស់អធិការនគរបាលគឺលុបបំបាត់មិនឲ្យមានល្បែងនេះកើតឡើងនោះទេ ហើយប៉ុស្តិ៍នគរ បាលរដ្ឋបាលក៏មិនដែលបានរាយការណ៍មកឲ្យដឹងដែរ ។ តែលោកនឹងបន្តស្រាវជ្រាវ ជាបន្តទៀតដើម្បីលុបបំបាត់បនល្បែងទាំងនេះឲ្យខាងតែបាន ៕

14696959_2138451486379465_1333509164_n 14699987_2138451526379461_1428089703_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print