រន្ធត់! កាមរីបាឡែនបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋមួយខ្នង ស្លាប់៣នាក់នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មនុស្សយ៉ាងតិច៣នាក់បានបាត់បង់ជីវិតតែមួយប៉ព្រិចភ្នែក ដោយសាររថយន្តបាឡែនមួយគ្រឿងបោះពួយទៅបុកលំនៅឋានរបស់ពួកគាត់ទាំងកម្រោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ករណីនេះត្រូវគេអះអាងថា រថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹង ហើយនៅក្នុងរថយន្តនេះមានមនុស្ស៣នាក់ គឺអ្នកបើកបរ ម្តាយ និងកូន ហើយគេសង្ស័យថា មានការប្រតាយប្រតប់គ្នានៅក្នុងរថយន្ត ទើបបណ្តាលឲ្យរថយន្តបួងចង្កួតជ្រុលទៅបុកផ្ទះពលរដ្ឋទាំងកម្រោលបណ្តាលឲ្យស្លាប់ទាំង៣នាក់យ៉ាងអាណោចអាធ័មបែបនេះ ។

ជនបើកបរថយន្តបង្កត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ៕

ds-11 0-1-768x513 1-59-768x576 7-9-768x512 8-5-768x511 9-2 unnamed-file-2 3-52-768x576 2-57-768x576 5-19-768x576 a-8-768x432 c-2-768x576 b-1-768x576 6-13-768x511 unnamed-file-3-768x5124-39-768x576

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print