តុលាការឧក្រិដ្ឋកម្មអន្តរជាតិព្រមានហ្វុីលីពីន

ចែករំលែក៖

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចោទ ប្រកាន់ទៅលើប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ ពីបទសម្លាប់រង្គាលក្រៅប្រព័ន្ធតុលាការនៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់លោកក្នុងរយៈពេល៣ខែនៃការកាន់អំណាចបានសម្លាប់មនុស្សជិត៤ពាន់នាក់។

ពលរដ្ឋហ្វុីលីពីនជិត៤.០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿង ញៀនជាចំនួនយ៉ាងច្រើនមិនធ្លាប់មានក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ទាំងនោះហើយបានជាធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានអន្តរជាតិក្នុងនោះមានអាមេរិកជាដើម។

កាលពីថ្ងៃទី១៣ ខែតុលា តុលាការឧក្រិដ្ឋ កម្មអន្តរជាតិ ICC បានព្រមានថា ការសម្លាប់ មនុស្សយ៉ាងច្រើននោះនឹងត្រូវតុលាការ អន្តរជាតិចោទប្រកាន់ទោសទៅលើរដ្ឋា ភិបាល។

ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានហៅប្រធានាធិបតីអាមេរិក និងអឺរ៉ុប ព្រមទាំងអង្គការសហប្រជាជាតិ ថា «ល្ងង់ ខ្លៅ» ដោយលោកបញ្ជាក់ថា គ្មានអ្នកណា ឆ្លាតជាងលោកឡើយ និងគំរាមថានឹងធ្វើ ឲ្យអាម៉ាស់ទាំងអស់គ្នា។

ចៅក្រមតុលាការ ICC បញ្ជាក់ថា «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងពីការសម្លាប់មនុស្សនៅក្នុងប្រទេសហ្វុីលីពីនក៏ដូចជាការប្រកាស របស់រដ្ឋាភិបាលពីការសម្លាប់អ្នកជួញដូរនិង ប្រើប្រាស់គ្រឿងញៀនដោយគ្មានទោស។

ហ្វីលីពីនគឺជាសមាជិករបស់ ICC ចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ដូច្នេះប្រទេស នេះនឹងស្ថិតនៅក្នុងការត្រួតពិនិត្យ និងកាត់ ទោសរបស់ ICC ប្រសិនបើមានទោស។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីហ្វុីលីពីនចេញបញ្ជាឲ្យប៉ូលិស ទាហាន ឬពលរដ្ឋអាចសម្លាប់អ្នកប្រើ ប្រាស់និងជួញដូរគ្រឿងញៀនបានដោយមិនមានទោសអ្វីឡើយ។ លោក ឌុយទែរតេ ក៏បានប្រកាសថាមានករណីសម្លាប់មនុស្ស ខុសក្នុងសង្គ្រាមនោះដែរ ហើយរដ្ឋាភិបាល នឹងបើកការស្រាវជ្រាវពីបញ្ហាខាងលើ៕

14102016-icc-duterte-2-reuters_uheyPeople wait to be processed at a police station, after they were detained in a police "One Time Bigtime" operation against illegal drugs in metro Manila, Philippines October 12, 2016. REUTERS/Ezra Acayan

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print