ក្រុមភេរវកម្ម IS កាត់ដៃមនុស្សពីរនាក់ដែលលួចទ្រព្យគេនៅកណ្តាលទីប្រជុំជន

ចែករំលែក៖

នេះជាទិដ្ឋភាពដ៏រន្ធត់មួយបានកើត ឡើងកាលពីថ្ងៃទី១៣ ខែតុលា ក្រោយ ពេលដែលក្រុម IS ប្រើប្រាស់កាំបិតនិង ញញួរកាត់ដៃបុរសពីរនាក់ពីបទលួចគេ។

សកម្មភាពខាងលើកើតឡើងនៅទីក្រុង Abu Kamal ជាទីក្រុងមួយស្ថិតនៅភាគខាង កើតប្រទេសស៊ីរីជាប់ព្រំដែនប្រទេសអីុរ៉ាក់។ មុនពេលកាត់ដៃបុរសទាំងពីរនាក់ត្រូវបានបិទមុខលើកដៃដាក់លើតុឈើ រួចក្រុម IS យកកាំបិតដាក់ពីលើដៃចំណុចដែលត្រូវកាត់ ប្រើញញួរដំកាត់តែម្តង។ កាត់រួចក៏ មានពេទ្យរុំរបួសឲ្យផងដែរ។

កាលពីមួយខែមុនក៏មានរូបភាពពីការដាក់ទោសធ្វើទារុណកម្មដល់អ្នកទោសយ៉ាង ព្រៃផ្សៃនៅក្នុងទីសាធារណៈក្នុងទីក្រុងរ៉ាក កាផងដែរ។

កន្លងមកភេរវករ IS បានកាត់ដៃស្ត្រី ៣នាក់នៅទីក្រុង Mosul ប្រទេសអុីរ៉ាក់ ដោយចោទប្រកាន់ថា បានប្រើប្រាស់ទូរ ស័ព្ទដៃ។ ពលរដ្ឋនៅក្នុងតំបន់ដែលក្រុម IS គ្រប់គ្រានប្រឈមនឹងការដាក់ទោសយ៉ាងសាហាវបំផុតនៅពេលធ្វើខុសច្បាប់ដែលពួកគេបានដាក់ចេញ។

បច្ចុប្បន្នក្រុម IS បានបាត់បង់ទីតាំងជាច្រើនដែលខ្លួនធ្លាប់គ្រប់គ្រងដោយសារតែការវាយប្រហារពីអាមេរិកនិងរុស្ស៊ី។ ទាំង នោះហើយបានធ្វើឲ្យក្រុម IS ខិតខំជ្រើស រើសខ្មាន់កាំភ្លើងនៅជុំវិញពិភពលោក ដើម្បីបើកការវាយប្រហារទៅលើគោល ដៅ 33355277 ៕

ahzychat-tay-1lqijchat-tay

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print