សត្វស្លាបរាប់ពាន់ក្បាលត្រូវព្យួរដាក់លក់យ៉ាងសង្ហានៅស្រុកសង្កែខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ សត្វកុករាប់រយក្បាល ត្រូវបានមន្ត្រីជំនាញឃុបឃិតឲ្យក្រុមឈ្មួញយកមកដាក់លក់យ៉ាងអនាធិបតេយ្យ នៅ តាមដងផ្លូវជាតិលេខ៥ចំណុចភូមិស្វាយ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ។

បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងមួយឆ្នាំៗពួកគាត់តែងឃើញក្រុមឈ្មួញនាំគ្នាបំពុលសត្វស្លាបគ្រប់ប្រភេទពិសេសសត្វកុកយកមកដាក់តាំងលក់។ សកម្មភាពទាំងនោះមិនដែលឃើញមានអាជ្ញាធរពាក់ព័ន្ធអើពើ ឬមានចំណាត់ការឡើយ ។

ស្ត្រីម្នាក់ជាអ្នកអង្គុយបោចសត្វលក់នៅទីតាំងខាងលើបានប្រាប់ឲ្យដឹងថាការណ៍ដែលពួកគាត់អាចលក់បានក៏ដោយសារមានការយោគយល់ពីមន្ត្រីជំនាញ និងអាជ្ញា ធរ ។ ម្យ៉ាងទៀតនៅពេលមន្ត្រីជំនាញពាក់ព័ន្ធចុះមកម្តងៗបានផាកពិន័យក្នុងម្នាក់ ៤០ម៉ឺនទៅ៥០ម៉ឺនរៀលជាការស្រេច ។

ចំពោះបញ្ហាខាងលើ លោក លី ជូបៀង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានបំភ្លឺថា ទីតាំងលក់សត្វខាងលើលោកបានចុះទៅធ្វើការច្រើនដងហើយ ។ ម្យ៉ាងវិញទៀតពេលចុះធ្វើការត្រូវប្រើគណៈបញ្ជាការឯកភាពស្រុកចូលរួម ដូច្នេះពត៌មានត្រូវទាក់ទងទៅលោកអភិបាលស្រុកដើម្បីចូលរួមចុះជាមួយ ។ ចំណែកលោក គីម វណ្ណៈ អភិបាលស្រុកសង្កែខាងសារព័ត៌មានយើងមិនអាចទាក់ទងបានទេ ដោយលោកប្រាប់ ថាជាប់រវល់ប្រជុំ ៕

10_14_2016_09_12_3189979951-d8a5-41f1-9063-08ef88276cf7 2e98afb7-4c71-4676-a198-4eeaf38c1b6f

...

ដោយ៖ ហេង និរន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print