ចាប់ខ្លួន​មេ​ក្រឡុក​ខ្លា​ឃ្លោក​ដុះ​ស្លែ២នាក់ ​នៅ​បុរី​កីឡា​

ចែករំលែក៖

ភ្នំពេញ៖ មេក្រឡុកខ្លាឃ្លោកដុះស្លែ២នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌ៧មករាចាប់ខ្លួន ព្រមទាំងវត្ថុតាង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅអគារបុរីកីឡាទី៦សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មេខ្លាឃ្លោក២នាក់ខាងលើត្រូវបានគេស្គាល់ឈ្មោះទី១ឈ្មោះ ចាន់ ណា ភេទស្រី អាយុ៥៥ឆ្នាំ ជាន់ទី៤ មុខរបរក្រឡុកខ្លាឃ្លោក ទី២ឈ្មោះ សុទ្ធសុធី ភេទប្រុស អាយុ៤៦ឆ្នាំ ទាំង២នាក់ស្នាក់នៅអគារបុរីកីឡា។

កម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅបង្ក្រាប ហើយឈានដល់ការចាប់ខ្លួនស្ត្រីនិងបុរសខាងលើ រួមជាមួយវត្ថុតាង ខណៈកំពុងអង្គុយលេងជាក់ស្តែង ។ ជាមួយគ្នានោះ ក៏បានរិបអូសក្រដាស់ខ្លាឃ្លោក និងលុយខ្មែរ១១ម៉ឺនរៀលផងដែរ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការតាមច្បាប់ ៕

image1

ដោយ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print