ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់ខ្សែក.មាសទម្ងន់៤ជី ពីស្ត្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ចាប់បានម្នាក់ និងកម្លាំងនគរបាលខណ្ឌចំការមនចាប់បានម្នាក់ នាវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។
សកម្មភាពចោរឆក់ខ្សែកទាំង២នេះបានកើតមានឡើងនៅផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់បានជិះម៉ូតូគេចខ្លួនតាបណ្តោយផ្លូវព្រះមុន្នីវង្សពីជើងទៅត្បូងហើយត្រូវកម្លាំងសមត្ថកិច្ចដឹងក៏ប្រកាសតាមវុទ្យុទាក់ទងឲ្យពួនស្ទាក់ចាប់ជនសង្ស័យទាំង២នាក់ជាបន្ទាន់ ក្នុងនោះនៅខណ្ឌ៧មករាឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងខណ្ឌចំការមនចាប់បានម្នាក់ ព្រមទាំងរិបអូសយកបានខ្សែក.មាសទម្ងន់៤ជី ប្រគល់ឲ្យស្ត្រីរងគ្រោះវិញ៕
...














