សម្តេច ហេង សំរិន អនុញ្ញាតឲ្យលោកស្រី មីខាអ៊ែល ហ្សង់ ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី មីខាអ៊ែល ហ្សង់ (H.E.Mrs Michaelle JEAN ) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

រដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធ នៃសភាសមាជិកនិយាយភាសាបារាំង តាំងពីនីតិកាលទី១ និងជាសមាជិក នៃអង្គការអន្តរសភា និងអន្តរជាតិធំៗជាច្រើនទៀត រួមមាន ៖ អាយ ភីយូ(IPU) អាយប៉ា(AIPA) និង អេភីអេ (APA) …ជាដើម។ ជាមួយគ្នានេះ បានបង្កើតក្រុមសមាជិកសភា ជាតិនិយាយភាសាបារាំង ហើយយើងបានចូលរួមយ៉ាងសកម្ម ជាមួយសកម្មភាពនានា របស់ ហ្វ្រង់កូហ្វូនី និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាពាក់ព័ន្ធនិង ហ្វ្រង់កូហ្វូនីជាច្រើន ក្នុងនោះកិច្ចប្រជុំគណៈកម្មាធិកាអចិន្រៃយ៍សភានិយាយភាសាបារាំង កាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ យើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ អាប៉េ អែហ្វ (APF) តំបន់ អាស៊ីប៉ាស៊ីហ្វិក ។

តាមរយៈភាពជាសមាជិកនេះ បានធ្វើឲ្យទំនាក់ទំនងការទូតសភាកម្ពុជា បានពង្រឹង និងពង្រីកកាន់តែទូលំទូលាយ និងបានរួមចំណែកលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ននីតិប្រតិបត្តិ៕

gg-1 gg-2 gg-3 gg-4

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print