ពាក់មី ចេញដឹកនាំរឿង”អាតួកូនឪ”លើកកូនប្រុសជាតួឯក

ចែករំលែក៖

ភ្នំពេញ៖ ស្របតាមការរំពឹងទុកតារាកំប្លែងនាយពែកមីបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីផលិតខ្សែភាពយន្តរឿង”អាតួកូនឪ”។ ខ្សែភាពយន្តបែបមនោសញ្ចេតនានិងកំប្លែងនេះត្រូវបានជ្រកក្រោមផលិតកម្ម RED Pictureដែលនាយពាក់មីជាអ្នកនិពន្ធ និងដឹកនាំរឿងហើយតម្រូវឲ្យកូនប្រុសលោកសម្តែងជាតួឯកផងដែរ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ នៅផ្ទះនាយពែកមីនាខណ្ឌឫស្សីកែវក្នុងពិធីក្រុងពាលីចេញផលិតខ្សែភាពយន្ត២រឿងព្រមគ្នារបស់ផលិតកម្ម Red Picture គឺរឿង”អាតួកូនឪ” និងរឿង”ផ្ទះសរសរកណ្ដាល” ។ ខ្សែភាពយន្តទាំងពីរនេះនឹងត្រូវចេញថតដំណាលគ្នាដោយគ្រាន់តែរឿង”អាតួកូនឪ”ជារឿងនិពន្ធ ដឹកនាំរឿង និងចំណាយការផលិតដោយនាយពែកមីផ្ទាល់ ហើយរឿង “ផ្ទះសរសរកណ្តាល”ដែលជារឿងខ្មោចបែបកំប្លែងនោះជារឿងរបស់ផលិតកម្មជាអ្នករ៉ាប់រងដឹកនាំនិងចំណាយ។

លោក ឌៀប សុវណ្ណរ៉ាចាងហ្វាងផលិតកម្មRed Picture  បានបញ្ជាក់ថា កន្លងមកទំនាក់ទំនងលោក និងនាយពែកមីគឺមានការជិតស្និទ្ធដូចបងប្អូនហើយនាយពែកមីក៏បានជួយថតខ្សែភាពយន្តឲ្យផលិតកម្មលោកដោយមិនគិតកម្រៃដែរទើបពេលនេះលោកមានក្រុមការងារដែលអាចជួយនាយពែកមីដែលចង់ផលិតខ្សែភាពយន្តបានទើបលោកជួយជាការតបស្នង។ លោកបន្តថា ផលិតកម្មនឹងជួយរ៉ាប់រងផ្នែកបច្ចេកទេសខណៈដែលនាយពែកមីត្រូវចំណាយលើតួស្តែង និងកម្រៃពលកម្ម។ លោកបញ្ជាក់ថា ខ្សែភាពយន្តទាំងពីរអាចនឹងត្រូវការពេលផលិតប្រមាណ៤ខែហើយខ្សែភាពយន្តរបស់នាយពែកមីអាចនឹងចេញចាក់បញ្ចាំងមុននៅអំឡុងខែកុម្ភៈឆ្នាំ២០១៧។

នាយពែកមីបានបញ្ជាក់ថា ដោយសារមមាញឹកនឹងការងារជាច្រើនទើបលោកមិនមានពេលគ្រប់គ្រាន់ក្នុងការបើកដំណើរការផលិតកម្មផ្ទាល់ខ្លួន ហើយវាក៏ត្រូវការទាំងពេលវេលា ថវិកា ពិសេសធនធានមនុស្សសម្រាប់បំពេញការងារផងដែរ។

លោកថា ដោយសារទំនាក់ទំនងល្អរវាងលោកនិងចាងហ្វាងផលិតកម្ម RED Pictureទើបលោកសម្រេចចិត្តចាប់ផ្តើមផលិតខ្សែភាពយន្តនេះឡើយ។ លោកថា ការលើកយកកូនប្រុសមកសម្តែងខ្សែភាពយន្តនេះព្រោះលោកបានដឹងពីសមត្ថភាពកូនប្រុសដែលអាចសម្តែងបាន ហើយបើកូនលោកអាចសម្តែងបានដូចក្តីរំពឹងទុកមែននោះខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកថា កូនប្រុសលោកមានឈ្មោះ រឹម សុរ៉ាហ៊ាទ្រី ហៅអាតួ អាយុ៤ឆ្នាំ ហើយធ្លាប់ចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មខាងលើលើកដំបូងគឺរឿង”សង្សាខ្ញុំក្រមុំកូនមួយ” ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ក្រៅពីកូនប្រុសលោកក្នុងខ្សែភាពយន្តនេះក៏មានកូនស្រីលោកម្នាក់ចូលរួមសម្តែងផងដែរ៕

img_3499 img_3491 img_3461 img_3458 img_3439 img_3452 img_3502 img_3512 img_3526 img_3542 img_3566

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print