ផឹកស្រាស្រវឹងបែកគំនិតទៅទិញថ្នាំញៀនប្រើ ជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន ខណៈដែលពួកគេជិះម៉ូតូឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងល្បាត ដោយមានការសង្ស័យកម្លាំងហៅឆែកឆេររកឃើញថ្នាំញៀនជាប់ខ្លួន១កញ្ចប់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប្លុករោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

តាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះទី១ឈ្មោះ វល្លិ៍ ឡេង ភេទ ប្រុស២២ឆ្នាំ ស្រុកកំណើត ភូមិជើងភ្នំ ឃុំជើងភ្នំស្រុកបាភ្នំ ខេត្ត ព្រៃវែង ស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ ឈ្មោះ ម៉េង ម៉េត ភេទ ប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកឯវត្ថុតាំងចាប់យកពីជនសង្ស័យមានថ្នាំញៀនប្រភេទម៉ាកទឹកកក ១កញ្ចប់តូច ។

បើតាមចំលើយជនសង្ស័យឈ្មោះ វល្លិ៍ ឡេង បានប្រាប់ថា ក្រោយពីខ្លួនផឹកស្រាស្រវឹងហើយនោះ រូបគេបានជិះម៉ូតូឌុបជនមិត្តភក្តិឈ្មោះម៉េង ម៉េត មករោងចក្រឆ្នាំង ដើម្បីទិញថ្នាំញៀនយកមកប្រើប្រាស់ ដោយក្នុងមួយកញ្ចប់តម្លៃ២មុឺនរៀល ។

បច្ចុប្បន្នជនសង្ស័យរួមនិងថ្នាំញៀន ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការតាមច្បាប់ ៕

img_2779 img_2778

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print