ភ្នំពេញ៖ លំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងដែលស្ថិតនៅក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌដង្កោ នៅតាមមាត់ស្ទឹងព្រែកត្នោត ត្រូវបានទឹកជនលិចជាបណ្ដើរៗហើយ គិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ហើយអាជ្ញាបានធ្វើការប្រកាសអាសន្ន ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋានជាប់មាត់ស្ទឹងនោះមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពរបស់ខ្លួនឲ្យមែនទែន ព្រោះវាអាចប្រឈមនិងគ្រោះថ្នាក់គ្រប់ពេលវេលាពីគ្រោះទឹកជំនន់
ទន្ទឹមនឹងនោះដែរនៅវេលាព្រឹកថ្ងៃ
អាជ្ញាធរបាននិយាយថា ទឹកស្ទឹងបានចាប់ផ្ដើមឡើងជាបន្តបន្ទាប់តាំងពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្រោយថ្ងៃភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះក៏បានជន់លិច ភូមិឋានប្រជាពលរដ្ឋដែលមានរាប់រយគ្រួសារ ស្ថិតនៅក្នុង ភូមិចំនួន១៧ ហើយក្នុងចំណោមភូមិទាំង១៧ ដែលទទួលរងនៅការជន់លិចនោះ គឺស្ថិតនៅក្នុងសង្កាត់ ចំនួន៦រួមមាន សង្កាត់ក្រាំងពង្រ ,សាក់សំពៅ ,គងនយ ,ទៀន, ស្ពានថ្ម, រលួស ដែលសង្កាត់ទាំងនេះគឺ
ដោយ៖ ជីម ភារ៉ា ដង្កោ














