សង្កាត់ចំនួន៦ដែលស្ថិតនៅតាមមាត់ស្ទឹងព្រែកត្នោតកំពុងត្រូវជន់លិច

ចែករំលែក៖

ភ្នំពេញ៖ លំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងដែលស្ថិតនៅក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌដង្កោ នៅតាមមាត់ស្ទឹងព្រែកត្នោត ត្រូវបានទឹកជនលិចជាបណ្ដើរៗហើយ គិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ហើយអាជ្ញាបានធ្វើការប្រកាសអាសន្ន ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋានជាប់មាត់ស្ទឹងនោះមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពរបស់ខ្លួនឲ្យមែនទែន ព្រោះវាអាចប្រឈមនិងគ្រោះថ្នាក់គ្រប់ពេលវេលាពីគ្រោះទឹកជំនន់នេះ។

ទន្ទឹមនឹងនោះដែរនៅវេលាព្រឹកថ្ងៃដដែលនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោរួមមានអាជ្ញាធរខណ្ឌ កម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ព្រមទាំងអាជ្ញាធរសង្កាត់ នានាដែលស្ថិតនៅជាប់មាត់ស្ទឹងនោះ បាននាំគ្នាយកបាវច្រកខ្សាច់ទៅទប់ទឹកនៅត្រង់ចំណុចភូមិសាក់សំពៅ ស្ថិតនៅលើកំណាត់ផ្លូវកៅស៊ូសណ្ដរស្ទឹងព្រែកត្នោត ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ព្រោះពេលនេះទឹកបានឡើងផុតសន្ទះទ្វារទឹក និងបានហូរយ៉ាងខ្លាំងចូលទៅក្នុងប្រឡាយមេ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ភូមិជាច្រើននៅក្នុងសង្កាត់មួយនេះ និងសង្កាត់មួយចំនួនទៀត ដូចជាសង្កាត់ព្រៃវែង ព្រៃស ពងទឹក ដង្កោ និងជើងឯកជាដើម។

អាជ្ញាធរបាននិយាយថា ទឹកស្ទឹងបានចាប់ផ្ដើមឡើងជាបន្តបន្ទាប់តាំងពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្រោយថ្ងៃភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះក៏បានជន់លិច ភូមិឋានប្រជាពលរដ្ឋដែលមានរាប់រយគ្រួសារ ស្ថិតនៅក្នុង ភូមិចំនួន១៧ ហើយក្នុងចំណោមភូមិទាំង១៧ ដែលទទួលរងនៅការជន់លិចនោះ គឺស្ថិតនៅក្នុងសង្កាត់ ចំនួន៦រួមមាន សង្កាត់ក្រាំងពង្រ ,សាក់សំពៅ ,គងនយ ,ទៀន, ស្ពានថ្ម, រលួស ដែលសង្កាត់ទាំងនេះគឺជាចំនួនបឋមប៉ុណ្ណោះ ហើយបើនៅតែបន្តឡើងទៀតនោះគឺនឹងលិចទាំងស្រុង ហើយមានភូមិច្រើនទៀតក៏ត្រូវទទួលរងគ្រោះផងដែរ៕

img_0856 img_0833 img_0838 img_0845

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print