ភ្នំពេញ៖ ប្រសិនបើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារកបាន៣ពិន្ទុបន្ថែមពីក្រុមជ្រើសជាតិប្រ៊ុយណេនៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះបន្តទៀតពួក គេអាចមានឱកាសសម្លឹងឃើញកៅអីវគ្គ បន្តលេងក្នុងពូលB ជាមួយក្រុមម៉ាឡេស៊ី វៀតណាម និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ។
ក្រុមបាល់ទាត់ម្ចាស់ផ្ទះកម្ពុជានិងក្រុមជម្រើសជាតិប្រ៊ុយណេនៅវេលាម៉ោង៦ និង៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋាន ជាតិនិងក្រុមទីម័រខាងកើតជួបឡាវនៅ វេលាម៉ោង៣និង៣០នាទី ហើយក្រុមប្រ៊ុយ នៅទីលានកីឡដ្ឋាន RSN Stadium។ ចំពោះចំណាត់ថ្នាក់បណ្ដោះអាសន្នក្រុម កម្ពុជា និងប្រ៊ុយណេនៅកំពូលតារាង បណ្ដោះអាសន្នក្រោយមាន៣ពិន្ទុដូចគ្នា។ ក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅរាជធានីភ្នំពេញមានក្រុមកីឡាករបាល់ទាត់ចំនួន៤ប្រទេសចូលរួមដូចជាម្ចាស់ ផ្ទះកម្ពុជា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៦ ។
គួរបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះកម្ពុជារកបាន ៣ពិន្ទុពីក្រុមជម្រើសជាតិឡាវក្នុងលទ្ធផល ២-១គឺទាត់បញ្ចូលទីដោយកីឡាករ ប្រាក់ មុនីឧត្តម ទាត់បាល់ពិន័យ១១ម៉ែត្រនៅ នាទី៤៣ ខណៈដែលកីឡាកររបស់ឡាវ M. Souksavath តាមស្មើវិញនៅនាទី៥២។ ក្រុមទាំង២សម្រុកគ្នាទៅមករហូតដល់នាទី៨១កីឡាករ ឈិន ឈឿន របស់កម្ពុជាបាន រកគ្រាប់បន្ថែមទៀតធ្វើឲ្យក្រុមឡាវសោកស្តាយជាខ្លាំងចំពោះការបរាជ័យរបស់ពួកខ្លួនក្នុងថ្ងៃបើឆាក ។
ដោយឡែកក្រុមជម្រើសជាតិប្រ៊ុយណេ បានយកឈ្នះលើក្រុមទីម័រខាងកើតក្នុង លទ្ធផល២ទល់១ខណៈដែលក្រុមជម្រើស ជាតិទីម័រខាងកើតរកបាន១គ្រាប់នាំមុខមុនដោយកីឡាករRufinoក្នុងនាទីទី១១។ ប៉ុន្តែ ត្រូវក្រុមប្រ៊ុយណេវាយបកយកឈ្នះវិញដោយកីឡាករ Adi Said នៅនាទីទី២២ និងកីឡាករ S. Effendy គ្រាប់បាល់ទី២នៅ នាទីទី២៨ ។
គួររំលឹកថា សម្តេចតេជោនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតបានប្រកាសផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តភ្លាមៗក្រោយពីក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាឈ្នះក្រុមឡាវ ក្នុងលទ្ធផល២ទល់១ប្រសិនបើពួកគេអាចបន្តឈ្នះក្រុមប្រ៊ុយណេនិងក្រុមទីម័រខាងកើត ទៀតសម្តចទាំង២នឹងឧបត្ថម្ភថវិកា ចំនួន៥ម៉ឺនដុល្លារ ៕
ដោយ៖ សារីម












