ស្កុតឡែននឹងបោះឆ្នោតប្រជាមតិចាកចេញពីប្រទេសអង់គ្លេសនៅឆ្នាំ២០២០ខាងមុខនេះ

ចែករំលែក៖

ស្កុតឡែនអាចចាកចេញពីអង់គ្លេសទៅជាប្រទេសឯករាជ្យដោយសារតែពល រដ្ឋនៅក្នុងតំបន់នោះចង់ក្លាយជាសមាជិកអឺរ៉ុបដូចកាលពីមុន ក្រោយពេលអង់គ្លេសបានសម្រេចចាកចេញពីអឺរ៉ុបទៅហើយនោះ។

លោកស្រី Nicola Sturgeon មេដឹកនាំ ស្កុតឡែនកាលពីថ្ងៃទី១៦ ខែតុលា បាន ប្រកាសថា តំបន់នេះនឹងបោះឆ្នោតប្រជា មតិជាលើកទី២នៅឆ្នាំ២០២០ដើម្បីចាកចេញពីចក្រភពអង់គ្លេស ក្រោយពេលអង់គ្លេសចាកចេញពីអឺរ៉ុបហើយនោះ។

លោកស្រី Nicola Sturgeon បញ្ជាក់ ទៀតថា ស្កុតឡែនជាដៃគូរដែលមានតម្លាភាពជាមួយអង់គ្លេស និងអៀរឡង់ខាងជើង ប៉ុន្តែស្កុតឡែនចងបន្តនៅក្នុងសហគមន៍ អឺរ៉ុបដូចកាលពីមុន។

ចាប់តាំងពីពលរដ្ឋអង់គ្លេសបោះឆ្នោតចាកចេញពីអឺរ៉ុបនៅក្នុងការបោះឆ្នោត ប្រជាមតិកាលពីថ្ងៃទី១៥ ខែមិថុនា កន្លង មករដ្ឋាភិបាលតំបន់ស្វយ័តស្កុតឡែនបានប្រកាសថាតំបន់នេះនឹងបន្តរួមរស់ជាមួយអង់គ្លេស។

កាលពីខែកញ្ញា ឆ្នាំ២០១៤ ស្កុតឡែនបានបោះឆ្នោតប្រជាមតិម្តងរួចមកហើយ ប៉ុន្តែមិនបានសម្រេចដោយសារតែពលរដ្ឋស្កុតឡែនរហូតដល់ទៅ៥៥ភាគរយចង់ឲ្យបន្តនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស៕

thu_hien_scotland_sturgeon_frbd

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print