ពេលនេះដងស្ទឹងព្រែកត្នោត​ បាក់ទំនប់ទឹកជន់លិចជាខ្លាំង, មិនអាចធ្វើដំណើរបាន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះនៅតាមដងផ្លូវសន្ដស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទឹកជំនន់លិចជាខ្លាំង បណ្ដាលឲ្យបាក់ទំនប់ និងទឹកគួចហូរជាខ្លាំង មិនអាចធ្វើដំណើរបាននិងកំពុងប៉ះពាល់ដំណំស្រូវប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ពានថ្មទាំងមូល ហើយអាជ្ញាធ័រនិងសមត្ថកិច្ចកំពុងចុះមកដល់កន្លែងកើតហេតុផងដែរ ។

តាមប្រភពពីកន្លែងកើតហេតុនោះបានឲ្យដឹងថា បើសិនជាអាជ្ញាធ័រទប់ទំនប់នោះបាន គឺជារឿងដែលសំណាងរបស់ប្រជាពលរដ្ឋ តែបើសិនជាទប់មិនបានទេ ប្រជាពលរដ្ឋអាចប្រឈមនិងការលិចលង់ដំណំស្រូវក៏ដូចផ្ទះប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ៕

img_0862 img_0880 img_0881 img_0877 img_0865

...

ដោយ៖ ជីម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print