នាវា USSGermantown មកដល់ប្រទេសកម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាវាបុកច្រាំងថ្នាក់ Whidbey Island ដែលមានឈ្មោះថា USS Germantown (LSD-42) បានមកដល់ ទីក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ក្នុង ដំណើរទស្សនកិច្ចតាមកាលកំណត់មួយ នៅថ្ងៃទី១៦ ខែតុលា ។

នាវា Germantown និងកងវរសេនាតូចភស្តុភារប្រយុទ្ធនៃអង្គភាពទី៣១ ក្នុងអង្គភាពទ័ពម៉ារីនដែលបំពេញបេសកកម្មនៅក្រៅប្រទេស(MEU) បានមកដល់ទីក្រុងព្រះ សីហនុ បន្ទាប់ពីបានបញ្ចប់សមយុទ្ធបុកច្រាំងលេខ៣៣នៅសាធារណរដ្ឋហ្វីលីពីន។

លោក Severn Stevens Severn Stevens មេបញ្ជាការលើនាវា Germantown បានមានប្រសាសន៍ថា ដោយបន្តទៅមុខ ជាមួយនឹងប្រក្រតិទិននៃប្រតិបត្តិការដ៏ មមាញឹករបស់យើង និងការបង្ហើយសមយុទ្ធចុងក្រោយនេះរបស់យើង យើងរីករាយនឹងឱកាសមកធ្វើទស្សនកិច្ចនៅប្រទេស កម្ពុជា ។ នាវាចំបាំងមកប្រទេសកម្ពុជា មិនសូវញឹកញាប់ទេ ដូច្នេះយើងចង់ធ្វើឲ្យ វត្តមានរបស់យើងនៅទីនេះផ្តល់ប្រយោជន៍ច្រើនបំផុត ដោយយើងធ្វើការជាមួយភាគី របស់យើងខាងកងទ័ពជើងទឹកកម្ពុជា ហើយស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែបនៃប្រទេស កម្ពុជា ។

នៅក្នុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា នាវិកនិងទាហានម៉ារីនអាមេរិកនឹងធ្វើការឈ្វេងយល់ពីអតីតកាលនិងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា តាមរយៈដំណើរឈ្វេងយល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌ដែលរៀបចំទទួលដោយផ្នែកទទួលបន្ទុកខាងស្មារតី សុខុមាលភាព និងការកម្សាន្ត ។

លោកវរសេនីយឯក Siebrand H. NiewenhousIV មេបញ្ជាការនៃកងវរ សេនាតូចភស្តុភារប្រយុទ្ធលេខ៣១បានមាន ប្រសាសន៍ ថា ទាហានម៉ារីនក្នុងកងវរសេនាតូចភស្តុភារប្រយុទ្ធលេខ៣១ និងMEU ទី ៣១ មានសេចក្តីរំភើបរីករាយដោយបាន មកកម្ពុជា ហើយឃើញអ្វីដែលកម្ពុជាមាន បន្ទាប់ពី បញ្ចប់បេសកកម្មនៅប្រទេស ហ្វីលីពីន ។ ទាហានម៉ារីនអាមេរិកភាគ ច្រើនមិនដែលបានមកកន្លែងដូចជាប្រទេសកម្ពុជានេះទេ ហើយយើងរីករាយនឹងឃើញ វប្បធម៌ពិសេសរបស់កម្ពុជានៅទីក្រុងព្រះសីហនុ ។

នាវិក និងទាហានម៉ារីនរបស់នាវា Germantown នឹងមានឱកាសបានទៅមើល សៀមរាបអង្គរ និងរាជធានីភ្នំពេញ។
ក្រៅពីការធ្វើដំណើរនិងការដើរទស្សនា បុគ្គលិកនាវា Germantown នឹងមានរៀបចំ ពិធីមួយនៅលើនាវាសម្រាប់បុគ្គលិករបស់ ស្ថានទូតអាមេរិក មេបញ្ជាការកងទ័ព ជើងទឹកកម្ពុជា និងអនុព័ន្ធបរទេស ។ ពិធីនៅយប់នោះនឹងប្រព្រឹត្តទៅនៅលើវាល សម្រាប់យន្តហោះរបស់នាវាដែលនៅទីនោះ ឥស្សរជនអាមេរិក និងឥស្សរជនបរទេសមានឱកាសធ្វើការផ្លាស់ប្តូរយោបល់គ្នា ។

នាវឹកនិងទាហានម៉ារីនអាមេរិកក៏នឹង ចូលរួមផងដែរនៅក្នុងការប្រកួតកីឡាជា មួយទាហានកម្ពុជាដែលរួមមានការប្រកួតបាល់ទះនិងបាល់ទាត់រវាងប្រទេសទាំង២ ។

នាវា Germantown ដែលអមក្រុមនាវា វាយប្រហារលេខ៧ប្រចាំនៅបរទេសបំពេញប្រតិបត្តិការនៅក្នុងតំបន់ប្រតិបត្តិការនៃ កងនាវាជើងទឹកទី៧ របស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខ និងស្ថិរភាព នៅតំបន់ អាស៊ី និងប៉ាស៊ីហ្វិក ៕

kps-2 kps-1 kps-3

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print