ប្រទេសចិនបាញ់បង្ហោះយានអវកាស Shenzhou 11 មានមនុស្សបើកទៅកាន់ដែនអវកាស

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៧ ខែតុលា ចិនបាន បាញ់បង្ហោះយានអវកាសមានមនុស្សបើក Shenzhou 11 បញ្ជូនអវកាសយានិក២នាក់ ឡើងទៅកាន់ដែនអវកាស។

យានអវកាស Shenzhou 11 ត្រូវបានបាញ់បង្ហោះដោយកាំជ្រួចមីស៊ីល Long March នាវេលាម៉ោង៧និង៣០នាទីថ្ងៃទី ១៧ខែតុលា ស្ថិតនៅតំបន់ Gobi ភាគខាង ជើងប្រទេសចិន។ ការបាញ់បង្ហោះនោះមាន ការចូលរួមពីមេបញ្ជាការកងទ័ពជើងគោកចិនផងដែរ។

យានអវកាស Shenzhou 11 បានបញ្ជូន អវកាសយានិកពីររូបឡើងទៅកាន់ម៉ូឌុលឈ្មោះថា Tiangong 2 ជាស្ថានីយស្រាវ ជ្រាវដែនអវកាសរបស់ចិនដែលបានបាញ់បង្ហោះកាលពីខែមុន។ អាកាសយានិកពីរ រូបខាងលើនឹងត្រូវធ្វើការមួយខែនៅក្នុងស្ថានីយអវកាសនោះដើម្បីស្រាវជ្រាវ និង បង្កើតស្ថានីយអវកាសមានមនុស្សបញ្ជានៅក្នុងឆ្នាំ២០២២។ នេះជាលើកទីមួយហើយដែលអវកាសយានិកចិនរស់នៅលើអាកាសយូរបំផុត។

កាលពីឆ្នាំ២០១៣ ចិនបានបាញ់បង្ហោះ យានអវកាសបញ្ជូនអវកាសយានិក៣នាក់ឡើងទៅកាន់អវកាសរយៈពេល១៥ថ្ងៃធ្វើ ការនៅក្នុងបន្ទប់ពិសោធ Tiangong 1។ នៅក្នុងឆ្នាំ២០១៣នោះដែរ ចិនក៏បានបញ្ជូន យានស្រាវជ្រាវទៅកាន់ភពព្រះចន្ទតែត្រូវខូចបច្ចេកទេស។

ចិនតែងតែបញ្ជាក់ថា កម្មវិធីអវកាស របស់ខ្លួនគឺមានគោលដៅដើម្បីសន្តិភាព ហើយតែងតែត្រូវបានផ្តល់អាទិភាពក្នុង ការអភីវឌ្ឍស្រាវជ្រាវ។ តាមការចង់បានរបស់ ប្រធានាធិបតី ស៊ី ជីនពីង គឺធ្វើឲ្យចិនក្លាយទៅជាប្រទេសមហាអំណាចលើវិស័យស្រាវជ្រាវអវកាស។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួង ការពារជាតិអាមេរិកបានឲ្យដឹងថា អាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកម្មវិធីអវកាសរបស់ចិនដោយចាត់ទុកថា ចិតមាន បំណងចង់រារាំងប្រទេសដទៃទៀតប្រើប្រាស់ ដែនអវកាសពេលមានវិបត្តិកើតឡើង។ ចិន បានខិតខំអភិវឌ្ឍកម្មវិធីអវកាសរបស់ខ្លួនគឺ ដើម្បីគោលដៅយោធា ពាណិជ្ជកម្ម និងវិទ្យា សាស្ត្រ។ ប៉ុន្តែចិនមិនទាន់អាចដើរទាន់ ប្រទេសមហាអំណាចអាមេរិកនិងរុស្ស៊ីនៅឡើយ៕

china-1 china-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print