ក្រុមរាជសម្បត្តិនិងមន្ត្រីជាន់ខ្ពស់ជប៉ុនពិភាក្សាពីការដាក់រាជ្យរបស់ព្រះចៅអធិរាជ

ចែករំលែក៖

ក្រោយពេលព្រះចៅអធិរាជជប៉ុន Akhito បានប្រកាសពីគម្រោងដាក់រាជ្យ របស់ព្រះអង្គក្រុមប្រឹក្សាព្រះមហាក្សត្រ និងមន្ត្រីជាន់ខ្ពស់ជប៉ុនបានចាប់ផ្តើមធ្វើ ការពិភាក្សាគ្នាទៅលើការសម្រេចដាក់ រាជ្យ។

ព្រះចៅអធិរាជ Akhito មានព្រះជន្ម ៨២ព្រះវស្សា ព្រះអង្គធ្លាប់បានប្រកាសថាដោយសារតែសុខភាពមិនអំណោយផល ព្រះអង្គមានផលលំបាកណាស់ក្នុងការ បំពេញរាជកិច្ចឲ្យបានពេញលេញនោះ។

ការណ៍ដែលមន្ត្រីរាជវំាង និងរដ្ឋាភិបាល ពិភាក្សានោះដោយសារតែរដ្ឋធម្មនុញ្ញជប៉ុន មិនអនុញ្ញាតឲ្យដាក់រាជ្យនោះឡើយគឺគ្រងរាជ្យសម្បត្តិរហូត។ ដូច្នេះកិច្ចពិភាក្សាខាងលើដើម្បីឲ្យមានការផ្លាស់ប្តូរអនុញ្ញាតឲ្យព្រះចៅអធិរាជទ្រង់លាលែងពីមុខតំណែង។

ក្រុមប្រឹក្សាភិបាលចំនួន៦រូបដែលត្រូវបានជ្រើសតាំងដោយនាយករដ្ឋមន្ត្រី ស៊ិន ហ៊្សូ អាបេ នោះមានបំណងដាក់ជូនដល់ អង្គនីតិប្បញ្ញត្តិនៅដើមខែឧសភា ឆ្នាំក្រោយ ដើម្បីសម្រេច។

ព្រះចៅអធិរាជជប៉ុនទ្រង់មានព្រះរោគម្យ៉ាងគឺបានទទួលការវះកាត់បេះដូង ហើយ បានព្យាបាលព្រះរោគមួយទៀតគឺរោគមហា រីកក្រពេញ។ ទ្រង់បានឡើងស្នងរាជ្យគិតចាប់តាំងពីព្រះបិតាទ្រង់សោយទិវង្គតទៅ គឺព្រះអង្គ Hiohito នៅក្នុងឆ្នាំ១៩៨៩ ៕

454637-japan-emper-akihito

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print