វគ្គបំប៉នគ្រូបង្វឹកបាល់បោះកម្រិត១ចំនួន៣០នាក់ឲ្យឡើងឋានៈកម្រិត២

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្វឹកកីឡាបាល់បោះកម្រិត ១ប្រមាណ៣០នាក់ត្រូវបានសហព័ន្ធកីឡា បាល់បោះបើវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមឲ្យពួកគាត់ក្លាយទៅជាគ្រូបង្វឹកកីឡាបាល់បោះកម្រិត២ កាលពីព្រឹកថ្ងៃទី១៧ ខែ តុលា និងគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៦ ដោយគ្រូឧទ្ទេសមកពី សហព័ន្ធកីឡាបាល់បោះអន្តរជាតិ។

លោក កែ កាន់ណាលី អគ្គលេខាធិការ រងសហព័ន្ធកីឡាបាល់បោះកម្ពុជាបានឲ្យ ដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមសរុប ៣០នាក់ ក្នុងនោះ១៤នាក់មកពីខេត្តចំនួន ១១គឺខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង តាកែវ កំពត សៀម រាប កំពង់ធំ ស្ទឹងត្រែង និងខេត្តបាត់ដំបង។ ដោយឡែកគ្រូបង្វឹក១៦នាក់ផ្សេងទៀត មកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ភ្នំពេញ និងមន្ត្រីរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា មន្ត្រីនាយកដ្ឋានអប់រំកាយ និង កីឡា មន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមន្ត្រីមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។ ចំពោះខេត្តដទៃទៀតដែលមិនមាន ឈ្មោះមករៀននោះដោយសារខេត្តទាំងនោះមិនទាន់មានគ្រូបង្វឹកកម្រិត១ មិនមាន សញ្ញាបត្រគ្រូកម្រិត១ទើបមិនអាចមក រៀនកម្រិត២បាន ។

លោកអគ្គលេខាធិការរងសហព័ន្ធរូបនេះបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះតម្រូវឲ្យគ្រូបង្វឹកដែលមានសញ្ញាបត្រកម្រិត១ ទើបអាចចូលមកសិក្សាបាន ។ សម្រាប់គ្រូ បង្វឹកកម្រិត១គឺជាគ្រូសម្រាប់បង្ហាត់កម្រិតកីឡាករកីឡាការិនីកម្រិតថ្នាល រីឯសញ្ញា បត្រកម្រិត២សម្រាប់គ្រូបង្ហាត់ក្រុមអាជីពឈុតធំលេងក្នុងលីកជាដើម។

លោក Michael Haynes ជនជាតិ អូស្ត្រាលីនិងជាគ្រូឧទ្ទេសមកពីសហព័ន្ធ កីឡាបាល់បោះអន្តរជាតិ (FIBA) និងធ្វើបទបង្ហាញដល់គ្រូបង្វឹកទាំង៣០នាក់ពី របៀបរៀបចំក្រុមអាជីពនូវអ្វីដែលគ្រូត្រូវ ដឹងមុនពេលប្រកួតមកដល់និងក្រោយ ពេលប្រកួតចប់។ ពិសេសគ្រូត្រូវដឹងពីវិធីបង្ហាត់ថា តើរវាងក្រុមកីឡាករកីឡាការិនីថ្នាលនឹងក្រុមអាជីពវាខុសគ្នបែបណាដែរ? ក្នុងនោះក៏បានបង្ហាញពីច្បាប់ប្រកួតនិងបច្ចេកទេសថ្មីៗរបស់បាល់បោះអន្តរ ជាតិ។ វគ្គសិក្សានេះមានទាំងទ្រឹស្ដីនិងការ អនុវត្តលើទីលានជាក់ស្តែង។ ក្រោយបញ្ចប់ ការសិក្សាសិក្ខាកាមទាំងអស់នឹងត្រូវធ្វើ តេស្ដលើសមត្ថភាពដើម្បីឲ្យគ្រូវាយតម្លៃ មុនផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា៕

sarim-1 sarim-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print