ភ្នំពេញ: តុលាការកំពូល នៅព្រឹកថ្ងៃទី១៩ ខែតុលា នេះ បើកសវនាការករណីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទទួលបន្ទុកផ្នែកព័ត៌មាន ចំពោះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ។
លោក មាជ សុវណ្ណារ៉ា ធ្លាប់ស្នើទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ម្តងរួចមកហើយ ដើម្បីស្នើចេញទៅក្រៅប្រទេសព្យាបាលជំងឺ តែត្រូវបដិសេធចោល ។
សវនាការនេះដឹកនាំដោយលោកស្រី គឹម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
លោក មាជ សុវណ្ណារ៉ា ជាប់ចោទពីបទ ” ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម ” ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។ កន្លងទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ ៕
...
ដោយ៖ ចេស្តា