ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ១៩នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលអោយរេចង្កូតក្រឡាប់ កាលពីវេលាម៉ោង១៥ និង១០នាទីរសៀល ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិតាវាំង ឃុំស្រុករមាសហែក ខេត្តស្វាយរៀង ។
យោងតាមលោកអភិបាលរងស្រុករមាសហែកលោក ស៊ួ ម៉ុល បានអោយដឹងនារសៀលនេះថា ពិតជាមានករណីក្រឡាប់រថយន្តបណ្ដាលអោយកម្មការិនីម្នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល១៨នាក់ ។
សមត្ថកិច្ចបានអោយដឹងថាកម្មការិនីដែលស្លាប់មានដោយសាររថយន្តសង្កត់មានឈ្មោះឌុល សុផល ភេទស្រី អាយុ48 ឆ្នាំនៅភូមិអណ្តូងត្របែកឃុំអណ្តូងត្របែកស្រុករមាសហែក ។ ចំពោះអ្នកបើករថយនបង្កហេតុមានឈ្មោះឈុន ហ៊ន់ ភេទប្រុសអាយុ២៥ ឆ្នាំនៅភូមិត្បួងវត្តឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែងបានរត់គេចខ្លួន ខណៈបើករថយន្ម៉ាកHYUNDAIពណ៌សពាក់ស្លាលេខភ្នំពេញ3A-1372ចំនុះ៥តោននៅនិងកន្លែង ។
តាមសាក្សីបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តដឹកដំឡូងមីដោយដឹកកម្មករកម្មការិនីប្រុសស្រី១៩នាក់លើរថយន្តធ្វើដំណើរពីទិសខាងត្បួងទៅជើងបន្ទាប់មកស្រាប់តែរថយន្តរេចង្កូតក្រឡាប់ចាក់កម្មករតែម្ដង។
ក្រោយមកប្រជាពលរដ្ឋរាយការណ៏មកសមត្ថកិច្ចនគរបាលមកអន្តរាគមន៏ប៉ុន្តែអកុសសដោយស្ត្រីឈ្មោះឌីសុផលរងរបួសធ្ងន់ត្រូវរថយន្តសង្កត់ពេកក៏ដាច់ខ្យល់បាត់ទៅ។ចំពោះសាកសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។មូលហេតុដោយសារអ្នកបើករថយន្តខ្វះការប្រុងប្រយត្ន័ទើបជួបគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង ៕
ដោយ ៖ យឹម សុថាន