ស្រុកចំនួន៣ក្នុងខេត្តតាកែវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តតាកែវ ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នៅសាលប្រជុំសាលាស្រុកបាទី លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំប្រជុំ វាយតម្លៃស្ថានភាព ទឹកជំនន់ ព្រមទាំងផលប៉ះពាល់ក្នុងស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ដោយមានការចូលរួមពីអភិបាលស្រុកទាំង ៣ មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវជាតិលេខ ៣ ផ្លូវលេខ ១២២ និងតាមបណ្តាឃុំមួយចំនួនដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ។
លោកអភិបាលខេត្តតាកែវ បានណែនាំដល់អាជ្ញាធរ ស្រុក ឃុំនិងមន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដាន ស្ថានភាពទឹកជំនន់យ៉ងម៉ត់ចត់បំផុតដើម្បីងាយស្រួលក្នុងការចាត់វិធានការអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីចាប់បាច់ណាមួយ ។
លោក ឡាយ វណ្ណៈ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើចរន្តអគ្គីសនី សត្វអសិរពិស ជាពិសេសយកចិត្តទុកដាក់កុមារតូចៗ ហើយត្រូវមានអនាម័យក្នុងការរស់នៅជៀសវៀសជំងឺផ្សេងៗ។
សូមបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះកើតឡើងដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យបាក់ទំនប់ស្វាយ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលផ្ទុកទឹកចំនួន ៨លានម៉ែត្រគូប ជាហេតុធ្វើឱ្យមានទឹកជំនន់នៅខេត្តកំពង់ស្ពឺ និងហូរកាត់ផ្លូវជាតិលេខ៣ ធ្លាក់មកភូមិសាស្ត្រស្រុកបាទី សំរោង និងស្រុកត្រាំកក់ បណ្តាលឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ ផ្ទះសំបែង សត្វពហនៈនិងស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែពុំទាន់មានការខូចខាត និងបាត់បង់អាយុជីវិតមនុស្សសត្វនៅឡើយទេ ៕ជីសូរកា

d0770be07e955d308ef8267b7a2d7529_l

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print