ខេត្តកំពង់ចាម៖ទីតាំងបង្កប់ល្បែងសីុសងខុសច្បាប់ ចាក់បាល់ និង ល្បែងបៀរបាការ៉ាត់ដែលឡាយបន្តផ្ទាល់ពី កាសីុណូ មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមចះុធ្វើការបង្រ្កាបក្នុងបទល្មើសជាក់ស្តែង។ប្រតិបត្តិការណ៍នេះធ្វើឡើងនៅវេលាម៉ោង២ៈ00នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិទី១១ សង្កាត់_ក្រុង_ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្ក្រាបកន្លែង អិនធើណែតបង្កប់ល្បែងសីុសងខុសច្បាប់នេះ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះសហការី ស្រីម្នាក់ និងអ្នកលេង២នាក់យកមកធ្វើការសាកសួរ។ ហើយក្នុងនោះវត្ថុតាងដែលចាប់យករួមមាន កំុព្យួទ័រ បំរើឲ្យល្បែងសីុសង ចំនួន១៤ គ្រឿង ប្រាក់៥២០$ ប្រាក់ខ្មែរ១៩មឺុនរៀល ម៉ូតូចំនួន២គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា តាមចម្លើយសារភាពរបស់សហការីថា ម្ចាស់ ទីតាំងដែលបើកល្បែងសីុសង79NeTនិងឡាយបន្តផ្ទាល់ពីកាសីុណូខុសច្បាប់នេះ មានឈ្មោះ ហ្គោ ស្តា ផ្ទះនៅទីរួមខេត្តកំពង់ចាម។
ទាក់ទងនិងករណីនេះដែរ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយទោ បែន រត្ន័ បានបញ្ជាក់ឲ្យដឹងថា ករណីនេះលោកដឹងហើយកំពុងធ្វើរឿងនេះតែឥឡូវលោកកំពុងនៅរាជធានីភ្នំពេញ ។ ទាក់ទងនិងសំណួរថាសំណំុរឿងនេះ វត្ថុតាងនិងមនុស្សលោកកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងទេ? លោកឧត្តមសេនីយ៍បានបញ្ជាក់ថាច្បាស់ជាបញ្ជូនហើយ។
ចំណែក លោក រៀល សុភិន ព្រះរាជអាជ្ញាររង សាលាដំបូងខេត្តកំពង់ចាម និងជាអ្នកដឹកនាំអនុវត្តបង្រ្កាបផ្ទាល់ក្នុងសំណំុរឿងនេះក៏បាន បញ្ជាក់ឲ្យដឹងថា ករណីនេះលោកបានបញ្ជាឲ្យសមត្ថកិច្ចនគរបាលត្រូវតែបញ្ជូនមកតុលាការ ។ ហើយសំខាន់ចង់ឃាត់ខ្លួនមេធំ ឈ្មោះ ហ្គោ ស្តា ប៉ុន្តែភ្ងាក់ងារផ្តល់ពត៍មានឲ្យខុសមួយជំហ៊ាន។ ចំណែកសហការីទាំង៣លោកមិនទាន់ឲ្យឃាត់ខ្លួននោះទេ គ្រាន់តែហៅមកសាកសួរ រកមេធំ និងកសាងសំណំុរឿងសិន (អាចមានគោលការណ៍ដោះលែង) ហើយមេធំ ឈ្មោះ ហ្គោ ស្តា និងចេញដីកាកោះហៅមកសាកសួរ។ ចំណែកពត៍មានដែលថា មេធំនេះកំពុងប្រើលុយដើម្បីរត់ការបិទសំណំុរឿងគឺមិនមានទេ ហើយឲ្យតាមដានបន្តចះុ៕
ដោយ៖វណ្ណះ