ប្រធានមន្ទីររ៉ែនិងថាមពលនិងមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរីប្តឹងប្តល់គ្នារឿងដីភ្នំដោះក្រមុំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកដ្ឋានបេតិភណ្ឌ នៃ វប្បធម៌ និងវិចិត្រសិល្បបានណែនាំដល់ មន្ទីរអង្គភាពជំនាញត្រូវរកដំណោះស្រាយសមស្រប លើបញ្ហាមួយចំនួន ដែលបានកើតឡើងនៅទីសក្ការបូជារបស់បងប្អូនជនជាតិដើមភាគតិចនៅមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ និងស្វែងរកទំហំផ្ទៃដីដែលនៅសល់ពិតប្រាកដដើម្បីឈានទៅរកការគ្រប់គ្រង និងអភិវឌ្ឍច្បាស់លាស់ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីដីភ្នំដោះក្រមុំ ដោយមានការចូលរួមពីសំណាក់ លោក ចឹង សុចន្ថា អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជា ពលរដ្ឋ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។

លោក ហេង សុផាឌី អគ្គនាយករង បេតិកភណ្ឌបានធ្វើបទបង្ហាញស្តីពីសាវតារភ្នំដោះក្រមុំ រួមទាំងបញ្ហាប្រឈមដែលកើតមាននាពេលកន្លងមក ។ ក្នុងកិច្ចប្រជុំនោះ លោក ចឹង សុចន្ថា អភិបាលរងខេត្តបានឲ្យមន្ទីរអង្គភាពជំនាញបានលើកឡើងចំពោះបញ្ហាប្រឈមមួយចំនួនដើម្បីដោះស្រាយ និងកែតម្រូវរួមគ្នាពាក់ព័ន្ធនឹងដីនៅមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ចំនួន២,០៨ ហិកតា ។

ក្រោយកិច្ចប្រជុំពិភាក្សារួចអង្គប្រជុំបានសម្រេច ៖ ទី១- បន្ទាប់ពីទទួលបានលិខិតបញ្ជាក់នានាពីអាជ្ញាធរខេត្តនៅថ្ងៃទី១៩ ខែតុលាឆ្នាំ ២០១៦មក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើលិខិតកែតម្រូវមួយ ព្រមទាំងចម្លងលិខិតនោះទៅជូនគ្រប់មន្ទីរពាកព័ន្ធ ចំពោះបញ្ហាដី២,០៨ហិកតា ទី២- ក្នុងអង្គប្រជុំនោះ លោកប្រាក់ សុវណ្ណារ៉ា បានទទួលយកសំណូមពររបស់អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធលើបញ្ហា និងកែ តម្រូវដើម្បីធ្វើរបាយការណ៏ជូនទៅរដ្ឋា ភិបាលដូចជា ដីស្នើសុំសាងសង់មន្ទីរ ឧស្សាហកម្ម និងសិប្បកម្មទំហំ០,១២៥ ហិកតា (២៥ម៉ែត្រគុណ៥០ម៉ែត្រ)។ ដី ស្នើសម្រាប់សាងសង់ការិយាល័យរ៉ែ និង ថាមពលក្រុងសែនមនោរម្យទំហំ០,១០០ ហិកតា ( ២០០ម៉ែត្រគុណ៥០ម៉ែត្រ) ។

ដីស្នើសុំសម្រាប់សាងសង់មន្ទីរមុខងារសាធារណៈទំហំ ០,១២៥ហិកតា (២៥ម៉ែត្រ គុណ៥០ម៉ែត្រ) ។ ចំពោះដី២,០៨ហិកតា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងធ្វើបាយការណ៏ជូនទៅប្រមុខរដ្ឋាភិបាល ដើម្បីស្នើសុំកាត់ចេញពីដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិភ្នំដោះក្រមុំ ។
ចំពោះដីពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ចំនួន១១គ្រួសារ ដែលខេត្តស្នើសុំប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងមួយគ្រួសារមានទំហំ៥ម៉ែត្រគុណ២៥ម៉ែត្រ ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើសុំអាជ្ញាធរខេត្តផ្តល់ឯកសារពាក់ព័ន្ធទាំងនោះដើម្បីមានមូលដ្ឋានស្នើសុំទៅរដ្ឋាភិបាលសម្រេច។
ចំពោះដីប្រជាពលរដ្ឋមួយគ្រួសារ ដែលសាងសង់នៅជម្រាលភ្នំដោះក្រមុំ ផ្នែកខាងលិច ក្នុងអង្គប្រជុំបានឯកភាពគ្នាដោះស្រាយជូនត្រឹមចិញ្ចើមផ្លូវចុះក្រោម បន្ទាប់ពីមានការឯកភាពពីប្រមុខរាជរដ្ឋា ភិបាល ។

គួរបញ្ជាក់ថា ករណីប្ដឹងនិងបរិហារកេរ្ដិ៍ នេះដោយសារមានការយល់ច្រឡំគ្នារវាងមន្ទីរវប្បធម៌ នឹងវិចិត្រសិល្បះ និងមន្ទីររ៉ែ ថាមពល ដោយលោក សី ទូច ប្រធានមន្ទីរ វប្បធម៌ នឹងវិចិត្រសិល្បចោទប្រកាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលព័ទ្ធយកដី០,៦ហិកតានៅជើងភ្នំដោះក្រមុំ ។

ពាក់ព័ន្ធរឿងនេះ លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលបាននិយាយថាករណីនេះលោកមិនសុខចិត្តទេព្រោះ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បាន ចោទប្រកាន់បរិហារកេរ្ដិ៍ប្ដឹងរូបលោក ថារំលោភយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិនិង សាសង់មន្ទីររ៉ែថាមពល ។ តាមពិតដីដែល មានទំហំ២.០៨ហិកតានោះ គឺបានបែងចែក ឲ្យក្រសួងជាពីរមន្ទីររ៉ែនិងថាមពលយក មន្ទីរចាស់ដែលមានស្រាប់ ។ រីឯក្រសួង ឧស្សាហកម្ម និងសិប្បកម្មយកដី ២,០៨ ហិកតានោះតែម្ដងមិនពាក់ព័ន្ធរូបលោក ឬមន្ទីរឡើយ ។ ជុំវិញការចោទប្រកាន់នេះ លោកបានទុករយៈពេលមួយអាទិត្យឲ្យ ប្រធានមន្ទីរវប្បធម៌ នឹងវិចិត្រសិល្បចេញលិខិតមួយសុំទោសដល់រូបលោកផុតពីមួយ អាទិត្យលោកនឹងដាក់ពាក្យបណ្តឹង។ ប៉ុន្តែមួយសប្ដាហ៍ក៏កន្លងផុុតទៅឥឡូវត្រូវបានលោកសាន់ ដារិទ្ធដាក់ពាក្យបណ្ដឹងទៅ តុលាការកាលបីថ្ងៃ១៨តុលាដើម្បីទាមទារកយុត្តិធម៌ដល់រូបលោកជាពិសេសមន្ទីរ រ៉ែនិងថាមពលតែម្ដងព្រោះវាអាចប៉ះពាល់ដល់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ៕

61f008bdbc7ea769fcb73cc2886bdf96_l

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print