ហ៊ីលឡារី គ្លីនតុន និងដូណាល់ ត្រាំ ៣-០ ក្នុងការប្រជែងសម្តីចុងក្រោយ

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បាន ទទួលជ័យជម្នះលើលោក ដូណាល់ ត្រាំ យ៉ាងងាយស្រួល ៣-០ក្នុងការប្រជែងសម្តីផ្សាយផ្ទាល់៣លើកកន្លងមក។

តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន CNN/ORC បានបង្ហាញឲ្យឃើញថា ពល រដ្ឋអាមេរិក៥២ភាគរយជឿជាក់ថា លោក ស្រី គ្លីនតុន នឹងទទួលបានជ័យជម្នះចំណែក លោកត្រាំវិញមានតែ៣៩ភាគរយប៉ុណ្ណោះ។

នៅក្នុងការប្រជែងសម្តីពីរលើកកន្លង មកពលរដ្ឋអាមេរិកភាគច្រើនបានគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ច្រើនជាង លោក ត្រាំ ដូចគ្នា។ ជាមួយនឹងការទទួល បានជ័យជម្នះខាងលើលោកស្រី គ្លីនតុន មានសង្ឃឹមក្លាយជាប្រធានាធិបតីស្រីរបស់ អាមេរិក។

ការប្រជែងសម្តីនិងការស្ទង់មតិសម្រាប់ ការបោះឆ្នោតនៅអាមេរិកគឺជារឿងមួយដ៏សំខាន់ ហើយលទ្ធផលទាំងនោះមិនមានការប្រែប្រួលច្រើនឡើយនៅពេលបោះ ឆ្នោត។ ពេលនេះការបោះឆ្នោតអាមេរិកនៅសល់ពេលវេលាមិនដល់២០ថ្ងៃទៀតឡើយដូច្នេះលោក ត្រាំ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់អូសទាញពលរដ្ឋអាមេរិក ឡើយ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតបង្ក ឲ្យមានការភ្ញាក់ផ្អើលនោះក្រោយពេល ដែលរូបចម្លាក់អាក្រាតកាយរបស់លោក ដូណាល់ ត្រាំ បានដាក់តាំងនៅទីសាធា រណៈទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋពេលនេះរូបចម្លាក់អាក្រាតកាយ របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ត្រូវបានបង្ហាញផងដែរបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបចម្លាក់អាក្រាតពាក់កណ្ដាលខ្លួនរបស់ អ្នកស្រី ហ៊ីលឡារី គ្លីនតុន ដែលវិចិត្រករ Anthony Scioli បានយកទៅដាក់តាំង នៅកណ្ដាលទីក្រុងញូវយ៉កបង្កឲ្យមានការ ភ្ញាក់ផ្អើល និងខឹងសម្បាជាខ្លាំងកាលពីព្រឹក កន្លងទៅ។

អ្នកដំណើរដែលផ្អើលទៅឈរមើលរូបចម្លាក់នោះបានឈ្លោះប្រកែកគ្នាថា គួរតែ យកវាចោលឬយ៉ាងណា ហើយក្រោយមក អ្នកឈរមើលដែលមានកំហឹងម្នាក់បាន ទាញរូបចម្លាក់នោះឲ្យដួលទៅលើដី និង យកវាចេញពីកន្លែងបើទោះជាវិចិត្រករអ្នក ដាក់តាំងរូបចម្លាក់នោះខំព្យាយាមយកវាមក ដាក់តាំងវិញ តែត្រូវអ្នកឈរមើលរួមគ្នា រារាំង៕

statue clintonistagram-bar-jpg-size-custom-crop-850x566 2016-10-20t050825z_1275641770_s1beuhzqqrab_rtrmadp_3_usa-election-debate-1_oyop

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print