អាជីវកម្មបូមខ្សាច់អនាធិបតេយ្យ៣ កន្លែងនៅស្រុកមង្គលបុរី នៅតែបន្តអាជីវកម្ម

ចែករំលែក៖

ខេត្តបន្ទាមានជ័យ ៖ អាជីវកម្មបូមខ្សាច់ អនាធិបេតយ្យ ចំនួន៣កន្លែងនៅស្រុកមង្គលបុរី ត្រូវគេមើលឃើញ ថានៅតែបន្តសកម្មភាព បូមខ្សាច់ធ្វើអាជីវកម្មយ៉ាងគគ្រឹកគ្រេង ជាដដែល កាលពីព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៥នេះ ។

ទោះបីលោក អភិបាលស្រុកមង្គលបុរី ប្រាប់ឱ្យដឹងថា អាជីវកម្មនោះ ខុសច្បាប់ លោកបានដឹកនាំកម្លាំងចុះទៅទប់ស្កាត់ និងឱ្យផ្អាកសកម្មភាពរួចហើយ ។ សកម្ម ភាពធ្វើអាជីវកម្មបូមខ្សាច់ ខុសច្បាប់នៅស្រុកមង្គលបុរី ទាំង៣កន្លែងនោះ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍មកថា គេធ្វើឡើងនៅចំណុចភូមិគោកទម្លាប់ ភូមិពោធិ៍រៀង ឃុំបន្ទាយនាង និង ភូមិអូរ អណ្តូង ឃុំអូរប្រាសាទ ។

សកម្មភាពនោះដែរប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា ឈ្មួញធ្វើឡើងរយៈពេលជាយូរឆ្នាំទៅ ហើយគេមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចជំនាញចុះទៅ បង្រ្កាប និងទប់ស្កាត់នោះឡើយ ។ ក្នុងមួយថ្ងៃៗគេបូមខ្សាច់ចេញពីក្រោមដីលុងជ្រៅ ក្លាយទៅជារណ្តៅធំៗរាប់សិបកន្លែង ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ សុវត្ថិភាពដល់កូន តូចៗរបស់ពួកគាត់ដើរធ្លាក់ក្នុងរណ្តៅ បូមខ្សាច់លង់ទឹកស្លាប់និងភ័យខ្លាចដោយការប្រឈម សត្វគោក្របីធ្លាក់ ក្នុងរណ្តៅនោះផងដែរ។
ទីតាំងបូមខ្សាច់ទាំង៣កន្លែងនោះទីតាំងខ្លះនៅចំ កណ្តាលវាលស្រែ និងទីតាំងមួយចំនួនទៀតនៅក្បែរភូមិប្រជាពលរដ្ឋរស់នៅក្បែរផងនោះទៀត ។

បើតាមប្រភព័ត៌មានពីប្រជាពលរដ្ឋនៅ ចំណុចអាជីវកម្មបូមខ្សាច់ក្នុងភូមិគោកទម្លាប់ ប្រាប់ឱ្យដឹងថា មានប្រជាពលរដ្ឋមួយគ្រួសាររស់ នៅក្បែរនោះបានលក់ដីនិងផ្ទះឱ្យឈ្មួញធ្វើ អាជីវកម្ម បូមខ្សាច់នៅចំណុចនោះតែម្តង ។ ពីពោះប្រជាពលរដ្ឋមួយគ្រួសារនោះ គាត់ភ័យខ្លាច កូនគាត់ ធ្លាក់រណ្តៅបូមខ្សាច់លង់ស្លាប់ ដែលអាជីវកម្មនៅក្បែរផ្ទះរបស់គាត់ ។

ការបណ្តែតបណ្តោយឱ្យ មានការបូមខ្សាច់ធ្វើអាជីវកម្មអនាធិបតេយ្យជាយូរឆ្នាំមិន មានការទប់ស្កាត់និងបង្រ្កាប ធ្វើឱ្យមានការរីគន់ពីសំណាក់ ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់នោះ យ៉ាងខ្លាំងទៅលើអាជ្ញាធរដែនដី និងមន្រ្តីជំនាញ ។ ក្នុងនោះប្រជាពលរដ្ឋក៏មានការសង្ស័យថា ការមិនទប់ស្កាត់ និងបង្រ្កាបសកម្មភាពបូមខ្សាច់ខុសច្បាប់ ដោយពួកគាត់ដាក់ការសង្ស័យ ទំនងជាអាជ្ញាធរ និងមន្រ្តីជំនាញទទួលផលប្រយោជន៍ពីអាជីកម្ម បូមខ្សាច់របស់ក្រុមឈ្មួញ។

ឈ្មួញដែលធ្វើអាជីវកម្មបូមខ្សាច់នៅចំណុច៣ ទីតាំងខាងលើត្រូវបានប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា មានឈ្មោះ អ៊ឹង វ៉ាន់ម៉ៅ និងឈ្មោះ សៀវ ភឿង។
ជុំវិញនៃការធ្វើអាជីវកម្មបូមខ្សាច់នេះ លោក ឡុង ពុន អភិបាលស្រុកមង្គល បុរីបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមីនា នេះថា អាជីវកម្មទាំងនោះលោកឱ្យមន្រ្តី ក្រោមឱវាទចុះត្រួតពិនិត្យ គឺគ្មានច្បាប់ធ្វើអាជីវកម្មនោះទេ កន្លងមកលោកបានចុះទៅណែនាំ ឱ្យបញ្ឈប់អាជីវកម្មចំនួន៣ លើកនិងឱ្យពួកគាត់ជាឈ្មួញនាំគ្នា ទៅធ្វើច្បាប់អាជីវកម្មនោះដែរ ប៉ុន្តែឈ្មួញទាំង នោះមិនបានស្តាប់នោះទេ ។ កិច្ចការងារនេះ លោក និងទៅចុះណែនាំលើក ទី៤បន្ថែមទៀត ។

...

ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មបូមខ្សាច់ នៅចំណុចខាងលើនោះដែរ មន្រ្តីនៃមន្ទីរបរិស្ថាន ខេត្តធ្លាប់ប្រាប់ឱ្យដឹងថា ការធ្វើអាជីវកម្មបូមខ្សាច់នោះឈ្មួញ មិនបានឆ្លងខាងបរិស្ថាននោះទេ ការប៉ះ ពាល់បរិស្ថាន នៅពេលដឹកធ្លាក់ខ្សាច់រាយប៉ាយពេញថ្នល់ ប្រែក្លាយដីស្មើ ទៅជាដីរណ្តៅ ជ្រៅធំៗដែលអាចងាយ នឹងបាក់ស្រុតដីជាដើមនោះ ៕
nokordragon-localnews1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print