បុរសម្នាក់ត្រូវសមត្ថកិច្ចខ្មែរ-ថៃ ចាប់ខ្លួនបញ្ជូនមកប្រទេសកម្ពុជាវិញពីបទ​ផលិតPassportក្លែងក្លាយ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចថៃចាប់ជនសង្ស័យម្នាក់ពីបទ លួចផលិតpassport ក្លែងក្លាយដែលមានរយៈពេលជាង២ឆ្នាំមកហេីយ ទេីបបែកធ្លាយ។

ករណីចាប់ជនសង្ស័យលួចធ្វើPassport ក្លែងក្លាយនោះ សមត្ថកិច្ចធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅខាងមុខផ្សារុងគ្លឿ ជាប់និងច្រកទ្វាខ្លងឡឹក អន្តរជាតិប៉ោយប៉ែត ស្ថិតនៅភូមិ ខ្លងឡឹក ស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ។

តាមការឱ្យដឹងពីមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ យ៉ាន ចាន់ថន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីដដែលបានបញ្ជាក់ថា ជនជនសង្ស័យនេះបានលួចផលិតវីសារ(Passport)ឆ្លងដែនខុសច្បាប់ នៅក្នុងភូមិរបស់គេរយៈពេលជាង២ឆ្នាំមកហើយ សម្រាប់លក់ឲ្យពលករខ្មែរដែលចេញទៅរកការងារធ្វើនៅក្នុងប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ មិនត្រឹមតែប៉ុណ្ណោះ ជនបង្កនិងប្រពន្ធបានធ្វេីត្រាសម្រាប់វាយលេីPassportក្នុងនោះមានត្រាជាអក្សរខ្មែរ និងត្រា អក្សរ English។ មន្ត្រីខាងលើបានបញ្ជាក់ទៀតថា គេមិនទាន់ដឹងថាតម្លៃPassport មួយក្បាលជនសង្ស័យលក់ពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅប្រទេសថៃ ក្នុងតម្លៃប៉ុន្មាននោះទេ ហើយក្រោយមកក៏បែកធ្លាយដំណឹងនេះដល់សមត្ថកិច្ច ទើបលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងដឹកនាំដោយលោក អ៊ំ សុផល ស្នងការរងសហការជាមួយសមត្ថកិច្ចថៃនៅច្រកទ្វារ  ប្រទេសថៃ ដើម្បីចាប់បញ្ជូនជនសង្ស័យ ដែលសង្ងំលាក់ខ្លួននៅទីនោះមកដាក់ទោសនៅកម្ពុជា ជនបង្ក២នាក់ប្តីប្រពន្ធកំពុងតែស្ថិតក្នុងការសួរបន្ត នៅអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

លោក អ៊ំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមានការចាត់តាំងពីលោកស្នងការលោកបានរួមសហការជាមួយប៉ូលិសថៃចាប់ជនសង្ស័យខាងលើដើម្បីបញ្ជូនមកចាត់ការតាមច្បាប់នៅក្នុងប្រទេសកម្ពូជា ។

លោក អ៊ំ សុផល បានបញ្ជាក់ថា យើងបានរកឃើញ Passport ដែលផលិតរួចនៅលើផ្ទះជនសង្ស័យ ចំនួនជាង២០Passport ដែលនេះជាវុត្ថុតាងជាក់ស្តែង ដែលយើងអាចធ្វើការចោទប្រកាន់បានទៅតាមច្បាប់ ។

លោក អ៊ំ សុផល បានសំណូមពរដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលចេញទៅធ្វើការងារនៅប្រទេសថៃ សុំកុំឱ្យចាញ់បោកពួកមេខ្យល់និងពួក លក់Passport ក្លែងក្លាយ ដែលមិនមែនជាមន្ត្រីជំនាញ សម្រាប់ធ្វើPassport ចេញពីមន្ត្រី អន្តោប្រវេសន៍ ។ លោកសំណូមពរចុងក្រោយថា មុននិងបងប្អូនចំណាយលុយទៅទិញPassport សុំពិនិត្យនិងពិចារណាអោយបានច្បាស់លាស់ជៀសវាងប៉ះPassport ក្លែងក្លាយ ដែលប្រើការមិនបានបង្ករអោយសមត្ថកិច្ចថៃចាប់ខ្លួន ហើយចោទពីបទ ប្រេីpassport ក្លែងក្លាយចូលទៅប្រទេសគេ៕

vanna-5 vanna-2 vanna-3 vanna-4 vanna-7 vanna-6 vanna-9 vanna-1 vanna-8

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print