អាយ៉ៃឆ្លើយឆ្លងផ្ទុះជាថ្មីរវាង ប៉ែន ចំរ៉ុង និងឪពុក ភិន សុដាលីស

ចែករំលែក៖

ភ្នំពេញ៖ សង្គ្រាមពាក្យសម្តីរវាងតារាសម្តែង ប៉ែន ចំរ៉ុង និងឪពុក ភិន សុដាលីស បានកក្រើកជាថ្មីក្រោយពីប៉ែន ចំរ៉ុងបង្ហើរសារថ្មីមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ មិនទុកយូ លោកអ៊ិន សុភិន បាននិយាយវាយបកដោយចំៗទៅប៉ែន ចំរ៉ុង វិញយ៉ាងចាស់ដៃហើយក៏បើកផ្លូវស្វាគមន៍ប៉ែន ចំរ៉ុង វិញ២៤ម៉ោង។

ថ្មីៗនេះប៉ែន ចំរ៉ុង បានបង្ហោះសារខ្លីមួយបញ្ជាក់ថា ការដែលលោកមិនឆ្លងមិនឆ្លើយ ក្រោយការវាយបកយ៉ាងចាស់ដៃពីសំណាក់លោក អ៊ិន សុភិន និង ភិន សុដាលីស គឺមិនមានន័យថា ខ្លួនខុស តែគឺដើម្បីទុកមុខឲ្យខាងស្រី។ ប៉ែន ចំរ៉ុងលើកឡើងថា”រឿងនៅតុលាការ តុលាការបានសម្រេចសាលក្រមរួចរាល់ហើយ ហើយពេលនោះ នៅក្នុងតុលាការយ៉ាងណាមានតែតុលាការ ចៅក្រម មេធាវី និង សាមីខ្លួនទើបដឹងរឿងពិត។ ខ្ញុំមិនបកស្រាយ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ហើយក៏គ្រាន់តែមិនចង់បន្តបញ្ហាជាមួយអ្នកណាទៀត ព្រោះអ្វីៗត្រូវបានបញ្ចប់ហើយ។ តែរឿងកូន និងឳពុក គឺរឿងមនោសញ្ចេតនាមួយផ្សេងទៀតសូម្បីតែច្បាប់ក៏មិនអាចកាត់ផ្តាច់បានដែរ ។ សូមទោសទុកជាមុនបើការបញ្ចេញមតិរបស់ខ្ញុំប៉ះពាល់ដល់សតិអារម្មណ៍អ្នកណាម្នាក់ (ថ្ងែស្អែកមានរឿងអីកើតឡើងគ្មានអ្នកណាដឹងទេ សូមរក្សាទឹកចិត្តល្អ ការគិតល្អ ស្វែងរកអនាគតល្អ ដើម្បីរស់ក្នុងពិភពលោកដ៏ស្រស់ស្រាយនេះបន្តទៀត )”។

ការលើកឡើងនេះបានដុតកម្តៅឲ្យអារម្មណ៍លោកអ៊ិន សុភិន ជាថ្មី។ លោកបានប្រកាសថា សូមឲ្យលោកប៉ែន ចំរ៉ុង បញ្ចេញនូវអ្វីដែលខ្លួនចង់លាតត្រដាង ឲ្យបានឆាប់រហ័ស ដោយលោកបញ្ជាក់ថា លោករីករាយស្វាគមន៍ការលាតត្រដាងរបស់លោកប៉ែន ចំរ៉ុង ២៤ម៉ោង ដើម្បីឲ្យរឿងឆាប់ចប់។ លោកបញ្ជាក់ថា ពីដំបូងដាលីស យំស្រែកមិនព្រមលែងលះឡើយ ដោយខ្លាចកូនកើតមកគ្មានឪពុក ។ លោកបញ្ជាក់ដែរថា”នៅពេលពេលនេះមិនដូចពេលមុនទៀតនោះទេ ទោះបី ចំរុង មិនព្រមចុះហត្ថលេខាក៏តុលាការគង់តែសម្រេចដែរ។ ហើយខ្ញុំនិងកូនស្រីសុំមិនទទួលអ្វីៗគ្រប់យ៉ាងពី ប៉ែន ចំរុង ក្នុងការចិញ្ចឹមចៅ”។មិនតែប៉ុណ្ណោះកំឡុងពេលផ្ដល់បទសម្ភាសន៍នោះ អ៊ិន សុភិន ប្រកាសក្ដែងៗថាលោកមិនខ្លាច ប៉ែន ចំរុង លើកចំណុចខ្សោយខ្លួនមកបរិហារកេរ្ត៍ សូម្បីតែបន្តិចទោះបីទៅតាមផ្លូវណាក៏ដោយ។

គួរបញ្ជាក់ដែរថា ជាង៧ខែហើយតារាសម្តែង និងពិធីករប៉ែន ចំរ៉ុង បានដាក់ពាក្យលែងលះភរិយា ភិន សុដាលីសគ្រាដែលនាងមានផ្ទៃពោះ៥ខែមកម្ល៉េះ។ ភិន សុដាលីសដែលបន្តធ្វើជាមនុស្សស្រីរឹងមាំ បានក្លាយខ្លួនជាម្តាយផង និងជាឪពុកផង។ ក្រោយរងចាំអស់ជាច្រើនខែតារាស្រីរូបនេះបានសម្រេចបំណងជួបមុខកូនស្រីក្រោយពីការសម្រាលដោយវះកាត់នៅ មន្ទីរពេទ្យRoyal Phnom Penhកាលពីដើមខែតុលា ។ ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៥ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សន៍មុខមហាជន ៕

dalist-9 dalist-8 dalist-1dalist-5 dalist-3 dalist-2 dalist-4 dalist-6 dalist-7

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print