បញ្ជូនខ្លួនមេកន្ទុយលេខ២នាក់ទៅពន្ធនាគារព្រៃសឃុំខ្លួនជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ មេកន្ទុយលេខ២នាក់ដែលមសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបនាពេលកន្លងមកនោះត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសហើយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ។

ជនសង្ស័យទី១ឈ្មោះ ហ៊ួត គឹមហុង ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកាត់ដេរ និងជាមេកន្ទុយលេខ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុ ទី២ ឈ្មោះ លី ថារី ភេទស្រី អាយុ៣២ឆ្នាំ ជាអ្នកទទួលកត់បន្ត ស្នាក់នៅផ្ទះលេខ៤៥D ផ្លូវសំរោងអណ្ដែត ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សូមបញ្ជាក់ឲ្យដឹងថា ទីតាំងកត់កន្ទុុយលេខដុះស្លែរ មួយកន្លែង ជ្រកក្រោមទីតាំងវេលុយ (យីហោ) AMK ត្រូវសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៦នាក់ ក្នុងនោះមានអ្នកកត់ម្នាក់ កូនកញ្ច្រែងម្នាក់ ( អ្នកទទួលកត់បន្ត) និងអ្នកចូលចាក់ចំនួន ៤នាក់ ដកហូតវត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង១៥ និង១០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិកានគរបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក សេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ករណីបង្ក្រាបល្បែងកន្ទុយលេខដុះស្លែរ នៅខណ្ឌសែនសុខឃាត់មនុស្ស៦នាក់សមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការតែ៤នាក់ប៉ុណ្ណោះ ដោយឡែកមនុស្ស២នាក់ផ្សេងទៀត គឺជាអនីតិជនត្រូវបានអប់រំដោះលែងឲ្យត្រឡប់ទៅវិញ ។

ប្រភពបន្តថា ក្រោយពីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនោះ យោងតាមអង្គហេតុជាប់ពាក់ព័ន្ធតែស្ត្រី២នាក់តែប៉ុណ្ណោះ ដោយឡែកមនុស្សប្រុស២នាក់ទៀតមិនជាប់ពាក់ព័ន្ធទេ(ព្រោះគ្រាន់ជាអ្នកទៅចាក់)៕

img-20161022-wa0100 img-20161022-wa0101 img-20161022-wa0102

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print