រឿង“បណ្ដឹងស្រីទាំង៥” រំពឹងទាំងទីផ្សារក្នុងនិងក្រៅស្រុក

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំទី១ដែលផលិតក្រោមការសហការរវាងផលិតកម្ម មហាហង្ស និងផលិតកម្ម ផ្កាប្រាំ គឺរឿងបានចំណាយទុនក្នុងការផលិតប្រមាណជា១៥ម៉ឺនដុល្លារនឹងធ្វើការចាក់បញ្ចាំងនៅដើមខែក្រោយនេះហើយ។ ខ្សែភាពយន្តនេះមិនត្រឹមតែមានបំណងជ្រៀតចូលទីផ្សារក្នុងស្រុកនោះទេគឺខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តនៅបណ្តាប្រទេសមួយចំនួនផងដែរ ពិសេសគឺប្រទេសជិតខាង និងសហរដ្ឋអាមេរិកផងដែរ។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ថ្លែងថា រឿង “បណ្តឹងស្រីទាំងប្រាំ” ចូលរួមសហការថតជាមួយជនជាតិអាមេរិក បូកនឹង ២ផលិតកម្មក្នុងស្រុក ផ្កាប្រាំ និងមហាហង្ស ដែលក្នុងនោះបច្ចេកទេសនៃការកាត់តប្លង់ ឈុតឆាកពន្លឺនានា ធ្វើឡើងសម្រាប់តម្រូវទីផ្សារខ្មែរ រួមនឹងអាមេរិកតែម្តង។ លោកថា តួអង្គសំខាន់ៗរបស់រឿងនេះមានដូចជា មាន សូនីតា សុខ សោម៉ាវត្តី នី មុន្នីនាថ គៀត សុវណ្ណាឡាង ទឹម រដ្ឋា នេត សុចរិយា និង សូដា នីតា ជាដើម។ រឿង “បណ្ដឹងស្រីទាំង៥” ត្រូវបានចាងហ្វាងផលិតកម្ម និង អ្នកដឹកនាំសិក្សាយ៉ាងច្បាស់ពីតម្រូវការនិងភាពជឿនលឿនរបស់វិស័យភាពយន្ត ដែលអាចយកទៅចាក់បញ្ចាំងនៅបរទេសបាន ដូច្នេះទាំងតួសម្ដែងទីតាំងថត និងបច្ចេកទេសគ្រប់យ៉ាងគឺធ្វើឡើងដោយភាពហ្មត់ចត់ និងច្បាស់លាស់ នេះបើតាមព័ត៌មានកន្លងមក។

អ្នកស្រីពាន់ ភួងបុប្ផា ជាអ្នកពិពន្ធ និងដឹកនាំរឿងបានបញ្ជាក់ថា នេះគឺជារបត់ថ្មីមួយទៀតរបស់ខ្សែភាពយន្តខ្មែរដែលមានគុណភាពស្តង់ដារសម្រាប់ប្រកួតប្រជែង។ អ្នកស្រីនៅតែរំពឹងខ្ពស់ថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនដែលធ្លាប់គាំទ្រស្នាដៃរបស់អ្នកស្រីកន្លងមក ហើយទស្សនិកជនក៏មិនរំលងស្នាដៃរបស់អ្នកស្រីដែរ។ អ្នកស្រីបញ្ជាក់ថា មិនត្រឹមតែជារឿងដែលមានគុណភាព បច្ចេកទេសកាត់ត ថត និងតារាសម្តែងល្បីទេ ខ្សែភាពយន្តនេះក៏បង្កប់នូវទស្សនៈអប់រំជាច្រើនសម្រាប់អ្នកទស្សនាផងដែរ។

ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ចាន់សាយ៉ា បានថ្លែងការកោតសរសើរចំពោះកិច្ចសហការគ្នារវាងផលិតកម្មពីរដែលមានទាំងស្នាដៃល្អ និងឆន្ទៈក្នុងការផលិតខ្សែភាពយន្តដើម្បីធ្វើការប្រកួតប្រជែងមិនតែសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ លោកនៅតែជឿជាក់ដែរថា អ្នកទស្សនានៅក្នុងស្រុកក៏មិនត្រឹមគាំទ្រតែរឿងបែបកំប្លែងទេ គឺថែមទាំងគាំទ្រស្នាដៃដែលមានគុណភាព និងទស្សនៈអប់រំបែបសង្គមផងដែរ។

គួរបញ្ជាក់ដែរថា រឿង “បណ្ដឹងស្រីទាំង៥” នេះ គ្រោងនឹងចាក់បញ្ចាំងជូនទស្សនានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ នៅតាមបណ្ដារោងភាពយន្តទំនើប នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មុនបន្តឈានជើងទៅទីផ្សារអន្តរជាតិ៕

img_3911 img_3916 img_3922 img_3804 img_3901 img_3927 img_3821 img_3846 img_3857 img_3874 img_3878 img_3843 img_3833 img_3895 img_3884 img_3783 img_3931 img_3950

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print