នារីបម្រើការខារ៉ាអូខេម្នាក់ ស្រាប់តែមកគាំងបេះដូងស្លាប់នៅក្នុងសណ្ឋាគារ មេគង្គ ហេង មហាផល

ចែករំលែក៖

ភ្នំពេញ៖ នារីបម្រើខារ៉ាអូខេម្នាក់បានគាំងបេះដូងស្លាប់ក្រោយពីនាងឡើងឋានសួគ៌ជាមួយបុរសម្នាក់ ដែលជាមន្ត្រីនគរបាលនៅក្នុងសណ្ឋាគារមេគង្គហេង មហាផល ហើយត្រូវបានបុរសជាសង្សារដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់មុនពេលដឹកមកមន្ទីរពេទ្យបាត់ទៅហើយ។

ករណីគាំងបេះដូងស្លាប់នេះបានកើតឡើងកាលពីម៉ោង៥តាបភ្លឺថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងសណ្ឋានគារមេគង្គហេង មហាផល ស្ថិតនៅក្នុងភូមិ៣ ផ្លូវកែវចិន្តា សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះទុំ គឹម ហ៊ី អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានមុខរបរបុគ្គលិកខារ៉ាអូខេយីហោ៧២ មានទីតាំងនៅផ្លូវលេខ២៧១ ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកបុរសជាសង្សារត្រូវបានគេស្គាល់ឈ្មោះគង់ រិទ្ធ អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាលរាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា នារីរងគ្រោះនិងបុរសជាមន្ត្រីនគរបាលខាងលើត្រូវគេដឹងថា មានទំនាក់ទំនងស្នេហានិងគ្នាបាន៥ខែមកហើយ មុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងកម្មវិធីផឹកស៊ីជួបជុំមិត្តភក្តិខាងបុរសមន្ត្រីនគរបាលនៅម្តុំបឹងត្របែក ។ បន្ទាប់ពីផឹកស៊ីរួចពួកគេទាំង២នាក់ធ្វើដំណើរទៅសណ្ឋាគារខាងលើ ។

ប្រភពព័ត៌មានពីសន្តិសុខយាមនៅសណ្ឋាគារបានឲ្យដឹងថា មុនពេលកើតម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ គេឃើញមានមនុស្សប្រុស-ស្រី២នាក់បើករថយន្តមួយគ្រឿងមកជួលបន្ទប់លេខ១០៥ ដើម្បីស្នាក់នៅ ក្រោយពេលចូលស្នាក់នៅរហូតដល់ម៉ោង៥ភ្លឺ ស្រាប់តែឃើញបុរសម្នាក់បានបីនារីជាសង្សារចុះមកក្រោម ហើយហៅខ្លួនឲ្យជួយលើកនារីរងគ្រោះដាក់លើរថយន្ត ដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ លុះពេលដឹកនារីជាជនរងគ្រោះទៅដល់មន្ទីរពេទ្យត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បើតាមសម្តីរបស់សមត្ថកិច្ច និងពេទ្យធ្វើកោសល្យវិច័យបានប្រាប់ថា នារីរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង បន្ទាប់ពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមសាច់ញាតិក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

image3 image4 image1 image2

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print