មានករណីផ្ទុះគ្រាប់បែក នៅខាងក្រៅហាងលក់ទំនិញ ស្ថិតនៅក្នុងខេត្តប៉ាតានី ប្រទេសថៃ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១៨នាក់រងរបួស ។
ហេតុការណ៍ផ្ទុះខាងលើ កើតឡើងក្នុងពេលដែលពលរដ្ឋថៃកំពុងតែកាន់ទុក្ខ ការចូលទីវង្គតរបស់ព្រះមហាក្សត្រភូមិបុល
ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី២៤ ខែតុលា បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង ១៨នាក់រងរបួស ។
លោកYutthakarnChitmanee មន្ត្រីប៉ូលិសនៅស្រុក MuangPattaniបានឲ្យដឹងថា តាមសាក្សីនៅកន្លែងកើតហេតុ មានមនុស្សជាច្រើនរងរបួសធ្ងន់ស្ថិតក្នុងសភាពគ្រោះថ្នាក់។
លោកPakpoomJantarangseeមន្រ្តីប៉ូលិសស្រាវជ្រាវបានឲ្យដឹងថា «យើងកំពុងតែបើកការស្រាវជ្រាវពីមូលហេតុឲ្យបានច្បាស់លាស។
ហេតុការខាងលើកើតឡើងចំពេលខួបគម្រប់១២ឆ្នាំនៃព្រិត្តិការTakBaiកាលពីឆ្នាំ២០០៤ ដែលមានអ្នកស្លាប់៨៥នាក់ជាជនជាតិអិស្លាម ដោយត្រូវទាហានចាប់ដាក់រថយន្ត ប្រជ្រោតគ្នាថប់ដង្ហើមស្លាប់ទាំងអស់។
ហេតុការណ៍វាយប្រហារខាងលើកើតឡើងក្រោយរយៈពេលពីរខែដែលមានការវាយប្រហារនៅតំបន់ទេសចរណ៍ ស្ថិតនៅភាគខាងត្បូងប្រទេសថៃ សម្លាប់មនុស្ស៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងនោះមានជនបរទេសផងដែរ។
មកទល់ពេលនេះមានអ្នកស្លាប់៦៥០០នាក់នៅក្នុងការបះបោរស្ថិតនៅខេត្តចំនួន៣ភាគខាងត្បូងប្រទេសថៃ ក្នុងរយៈពេល១២ឆ្នាំមកនេះក្នុងនោះមានខេត្ត ប៉ាតានី យ៉ាឡា និងណារ៉ាធិវាត ។ តំបន់នោះស្ថិតនៅជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ៕
ប្រែសម្រួល៖ ម៉ែវ សាធី