សមត្ថកិច្ចអប់រំបុរសម្នាក់កុំឱ្យដើរនិយាយបំផុសបំផុលបំប៉ោងព័ត៌មានថាមានអង្ករប្លាស្ទីកក្រោយពីបុរសនោះយកអង្ករទៅផ្សព្វផ្សាយកន្លែងចុះឈ្មោះបោះឆ្នោត

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ ដំបងបានអប់រំបុរសម្នាក់ដែលជាសមាជិកគណបក្សសង្គ្រោះជាតិ និងជាអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតឈ្មោះ ឌុច សាវុធ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ អង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង ក្រោយពីបុរសរូបនោះបានដើរនិយាយផ្សព្វផ្សាយបំប៉ោងព័ត៌មានថាមានអង្ករ ប្លាស្ទីកនាំចូលពីប្រទេសវៀតណាមយក មកលក់នៅខេត្តបាត់ដំបងនៅមណ្ឌលចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់អូរចារ ក្រុង បាត់ដំបង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៦ ខណៈដែលមានប្រជាជនចូលទៅ ចុះឈ្មោះបោះឆ្នោតយ៉ាងច្រើនកុះករនោះ ។

ទន្ទឹមនោះមន្រ្តីជំនាញ និងសមត្ថកិច្ចក៏បានកោះហៅបុរសឈ្មោះ ឌុច សាវុធមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងយកអង្ករ ដែលគាត់ទិញពីផ្សារ ដើម្បីធ្វើតេស្តជាក់ស្តែងនៅចំពោះមុខគាត់ ដោយសមត្ថកិច្ចអះអាងជាបឋមអង្ករនោះ ជាអង្ករ ធម្មជាតិពិតប្រាកកដគ្មានជាប់ពាក់ព័ន្ធនឹងការផលិតអង្ករប្លាស្ទីកអ្វីនោះទេ ។ មិនតែប៉ុណ្ណោះមន្ត្រីជំនាញណែនាំកុំឱ្យបុរសនោះ ចេះតែដើរ និយាយបំប៉ោងហើយក៏បានយកអង្ករទៅពិនិត្យក្នុងមន្ទីរពិសោធន៍នៅ អគ្គនាយកដ្ឋានកាំកុងត្រូលបន្ថែមទៀតដើម្បីយកលទ្ធផលបង្ហាញឱ្យគាត់បានយល់ ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានតាមហ្វេសប៊ុកថា មានអង្ករប្លាស្ទីកលក់នៅ ប្រទេសកម្ពុជា កាលពីពេលកន្លងទៅអគ្គ នាយក កាំកុងត្រូលលោក ម៉ក់ ពេជ្ជរិទ្ធ ក៏ ធ្លាប់បានច្រានចោលថាគ្មានការផលិត អង្ករប្លាស្ទីកអ្វីនោះទេ ។ លោកក៏បានចេញ មុខប្រកាសទិញអង្ករប្លាស្ទីកក្នុងតម្លៃទ្វេ ២ទៅ៣ដងនៃតម្លៃអង្ករលក់បើសិនជាមានពិតប្រាកដមែននោះ ។

ការផ្សព្វផ្សាយបំប៉ោងព័ត៌មានពីបុរសដែលជាអ្នកសង្កេតការណ៍គណបក្សសង្គ្រោះ ជាតិគេមិនទាន់ដឹងថាជាចេតនាសម្រាប់កេងចំណេញផ្នែកនយោបាយឬចង់វិច្ឆេទ កម្មផ្នែកសេដ្ឋកិច្ចឬយ៉ាងណានោះទេ ដោយរង់ចាំសមត្ថកិច្ចបន្តការស្រាវជ្រាវស៊ើប អង្កេតបន្តទៀត ។

មានសេចក្តីរាយការណ៍ឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ថា ម្ចាស់ ស្តង់អង្ករដែលមានឈ្មោះ ផល ឆុន រស់នៅ ក្នុងភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលបុរសជាសមាជិកគណបក្សសង្រេ្គោះជាតិនោះទៅទិញអង្ករនៅកន្លែងគាត់ហើយដើរផ្សព្វផ្សាយថាលក់អង្ករប្លាស្ទីកគ្រោងដាក់ពាក្យប្តឹងបុរសនោះបង្កឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្តង់លក់អង្កររបស់គាត់ ៕

play

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print